អីរ៉ងនឹងទាមទាឲ្យអាមេរិកសងប្រាក់របស់ខ្លួនមកវិញក្រោយពេលអាមេរិកបានបង្កក់ទុកជាច្រើនឆ្នាំកន្លងមកដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអីរ៉ង ។ ការទាមទារបស់អីរ៉ងនិងមានប្រសិទ្ធិភាពក្រោយពេលសភាបានអនុម័តនាថ្ងៃអង្គារទី១៧ ឧសភានូវច្បាប់មួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលទាមទារសំណងជាសម្ភារៈ និងលុយកាក់ពីសហរដ្ឋអាមេរិក។ គឺជាសំណងដែលអាមេរិកបានធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់តាមគ្រប់រូបភាពតាំងពី ៦៣ឆ្នាំកន្លងទៅ។ វិធានការរបស់សភាអ៊ីរ៉ង់ពេលនេះ ក៏ជាការឆ្លើយតបទៅនឹងវិធានការរបស់តុលាការកំពូលអាមេរិកដែលសម្រេចបង្អាប់លុយអ៊ីរ៉ង់នៅបរទេសចំនួន ២,០០០លានដុល្លារនាដំណាច់ខែមេសាកន្លងទៅ។
រដ្ឋាភិបាលអីរ៉ងចាត់វិធានការគ្រប់បែបយ៉ាង និងចាំបាច់មួយចំនួនក្នុងការទាមទារសំណងជាសម្ភារៈ និងលុយកាក់ពីសហរដ្ឋអាមេរិក។ គឺជាសំណងដែលអាមេរិកបានធ្វើសកម្មភាពប្រឆាំងអ៊ីរ៉ង់តាមគ្រប់រូបភាពតាំងពី ៦៣ឆ្នាំកន្លងទៅ។ សកម្មភាពរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់រួមមាន ការរៀបចំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាតិនិយមអ៊ីរ៉ង់របស់លោកនាយករដ្ឋមន្រ្តី ម៉ូហាម៉ាត មូសាដេ ក្នុងឆ្នាំ១៩៥៣ បទឧក្រិដ្ឋកម្មក្នុងសម័យសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ចន្លោះឆ្នាំ១៩៨០-១៩៨៨ ទង្វើបំផ្លាញស្ថានីយបូមប្រេងអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែរ្ស ឬមួយបទចារកម្មប្រឆាំងអ៊ីរ៉ង់ជាដើម។
សភាអ៊ីរ៉ង់មិនបានកំណត់បរិមាណទឹកលុយដែលអាមេរិកត្រូវសងអ៊ីរ៉ង់ទេ តែលោកអនុប្រធានាធិបតីអ៊ីរ៉ង់ ម៉ាយី អានសារី ដែលទទួលបន្ទុកកិច្ចការសភាបានប្រាប់ឲ្យដឹងថា តុលាការអ៊ីរ៉ង់ធ្លាប់បានកាត់ទោសអាមេរិកឲ្យបង់ប្រាក់ចំនួន ៥០,០០០លានដុល្លារ ចំពោះទង្វើប្រឆាំងនិងអ៊ីរ៉ង់។ អ្វីជាការកត់សម្គាល់ ច្បាប់អនុម័តដោយសភាអ៊ីរ៉ង់ពេលនេះក៏ជាការវាយបកនឹងតុលាការកំពូលអាមេរិកដែលបានសម្រេចផ្អាប់លុយអ៊ីរ៉ង់នៅបរទេសចំនួន ២,០០០លានដុល្លារនាដំណាច់ខែមេសាកន្លងទៅ។ ជាលុយដែលតុលាការកំពូលអាមេរិកអះអាងថា ទុកសម្រាប់បង់ជម្ងឺចិត្តឲ្យក្រុមគ្រួសារជនរងគ្រោះអាមេរិកាំងនៅក្នុងអំពើភេរវកម្មដែលអ៊ីរ៉ង់ជាអ្នកនៅពីក្រោយ៕
ប្រែសម្រួល៖ ម៉ែវសាធី