អីរ៉ងនិងទាមទាអាមេរិកសងប្រាក់ដែលបង្កក់ទុកកាលពីជាង​៦០ឆ្នាំកន្លងមក

ចែករំលែក៖

អីរ៉ងនឹងទាមទាឲ្យអាមេរិកសងប្រាក់​របស់ខ្លួនមកវិញក្រោយពេលអាមេរិកបានបង្កក់ទុកជាច្រើនឆ្នាំកន្លងមក​ដោយសារតែការដាក់ទណ្ឌកម្មរបស់​អាមេរិកទៅលើប្រទេសអីរ៉ង ។ ការទាមទារបស់អីរ៉ងនិងមានប្រសិទ្ធិភាពក្រោយពេលសភា​បាន​អនុម័ត​នា​ថ្ងៃ​អង្គារទី១៧ ឧសភា​នូវ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទាមទារ​សំណង​ជា​សម្ភារៈ និង​លុយកាក់​ពី​សហរដ្ឋអាមេរិក។ គឺ​ជា​សំណង​ដែល​អាមេរិក​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ៊ីរ៉ង់​តាម​គ្រប់រូបភាព​តាំង​ពី ៦៣ឆ្នាំ​កន្លង​ទៅ។ វិធានការ​របស់​សភា​អ៊ីរ៉ង់​ពេល​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​តុលាការកំពូល​អាមេរិក​ដែល​សម្រេច​បង្អាប់​លុយ​អ៊ីរ៉ង់​នៅ​បរទេស​ចំនួន ២,០០០លានដុល្លារ​នា​ដំណាច់​ខែ​មេសា​កន្លង​ទៅ។

​រដ្ឋាភិបាលអីរ៉ង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង និង​ចាំ​បាច់​មួយ​ចំនួន​ក្នុង​ការ​ទាមទារ​សំណង​ជា​សម្ភារៈ និង​លុយកាក់​ពី​សហរដ្ឋអាមេរិក។ គឺ​ជា​សំណង​ដែល​អាមេរិក​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​អ៊ីរ៉ង់​តាម​គ្រប់​រូបភាព​តាំង​ពី ៦៣ឆ្នាំ​កន្លង​ទៅ។ សកម្មភាព​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​រួម​មាន ការ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាតិនិយម​អ៊ីរ៉ង់​របស់​លោក​នាយករដ្ឋមន្រ្តី ​ម៉ូហាម៉ាត មូសាដេ ​ក្នុង​ឆ្នាំ១៩៥៣ បទឧក្រិដ្ឋកម្ម​ក្នុង​សម័យ​សង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់​ចន្លោះ​ឆ្នាំ១៩៨០-១៩៨៨ ទង្វើ​បំផ្លាញ​ស្ថានីយ​បូមប្រេង​អ៊ីរ៉ង់​នៅ​ក្នុង​ឈូងសមុទ្រពែរ្ស ឬ​មួយ​បទចារកម្ម​ប្រឆាំង​អ៊ីរ៉ង់​ជា​ដើម។

សភា​អ៊ីរ៉ង់​មិន​បាន​កំណត់​បរិមាណ​ទឹកលុយ​ដែល​អាមេរិក​ត្រូវ​សង​អ៊ីរ៉ង់​ទេ តែ​លោក​អនុប្រធានាធិបតី​អ៊ីរ៉ង់​ ម៉ាយី អានសារី ​ដែល​ទទួល​បន្ទុក​កិច្ចការ​សភា​បាន​ប្រាប់​ឲ្យ​ដឹង​ថា តុលាការ​អ៊ីរ៉ង់​ធ្លាប់​បាន​កាត់ទោស​អាមេរិក​ឲ្យ​បង់ប្រាក់​ចំនួន ៥០,០០០លានដុល្លារ ​ចំពោះ​ទង្វើ​ប្រឆាំង​និង​អ៊ីរ៉ង់។ អ្វី​ជា​ការ​កត់​សម្គាល់ ច្បាប់​អនុម័ត​ដោយ​សភា​អ៊ីរ៉ង់​ពេល​នេះ​ក៏​ជា​ការ​វាយ​បក​នឹង​តុលាការ​កំពូល​អាមេរិក​ដែល​បាន​សម្រេច​ផ្អាប់​លុយ​អ៊ីរ៉ង់​នៅ​បរទេស​ចំនួន ២,០០០លានដុល្លារ​នា​ដំណាច់​ខែ​មេសា​កន្លង​ទៅ។ ជា​លុយ​ដែល​តុលាការកំពូល​អាមេរិក​អះអាង​ថា ទុក​សម្រាប់​បង់​ជម្ងឺចិត្ត​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អាមេរិកាំង​នៅ​ក្នុង​អំពើ​ភេរវកម្ម​ដែល​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពី​ក្រោយ៕

hf

fgdf

ប្រែសម្រួល៖ ម៉ែវសាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print