កម្លាំងទាហានសិង្ហបុរី បានបញ្ជូនយន្តហោះចម្បាំងទៅអមការពារយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហើយបានចុះចតជាបន្ទាន់ដោយសុវត្ថិភាព ក្រោយទទួលបានព័ត៌មានពីការគំរាមកំហែងថាមានគ្រាប់បែក ។
តាមការប្រកាសរបស់ក្រសួងការពារជាតិសិង្ហបុរី ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២៨ខែកញ្ញា ពេលអ្នកដំណើរប្រុសម្នាក់អាយុ៣៧ឆ្នាំ មានជើងហោះហើរលេខ SQ33 របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានហោះហើរពី San Francisco សហរដ្ឋអាមេរិកទៅកាន់សិង្ហបុរី ។
ក្នុងពេលមានហេតុការណ៍ខាងលើកើតឡើង នៅលើយន្តហោះមានមនុស្ស២០៧នាក់និងក្រុមអាកាសយានិក១៧នាក់ ។ យន្តហោះនោះត្រូវបានក្រុមយន្តហោះចម្បាំងហោះអមឱ្យទៅចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ ឆាងហ្សុី(Changi)។
ក្រោយការអះអាងរបស់បុរសខាងលើ ការគំរាមកំហែងពីគ្រាប់បែកនោះត្រូវបានរកឃើញថា តាមពិតគឺជារឿងភូតកុហក ហើយជនសង្ស័យក៏ត្រូវបានចាប់ខ្លួន ខណៈដែលប៉ូលិសកំពុងបន្តការស៉ើបអង្កេត។
យោងតាមអ្នកនាំពាក្យអាកាសចរណ៍ Singapore Airlines អ្នកដំណើរទាំងអស់ព្រមទាំងក្រុមបុគ្គលិកយន្តហោះ បានចាកចេញពីយន្តហោះជាធម្មតា៕ ដោយធីរីណា
រូបថត : baogiaothong.vn