បាតុកម្មនៅអុីរ៉ង់ឈានចូលថ្ងៃទី១១ អំពើហិង្សាក៏កាន់តែកើនឡើងខ្ពស់

ចែករំលែក៖

តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល រលកបាតុកម្មនៅក្នុងប្រទេសអុីរ៉ង់ បានឈានចូលថ្ងៃទី ១១ហើយ ដោយមានអំពើហិង្សាជាច្រើន បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់៧៦នាក់និងរងរបួសជាច្រើននាក់ផងដែរ។

សារព័ត៌មាន AFP បានផ្សាយថា តាមការលើកឡើងរបស់អង្គការសិទ្ធិមនុស្សប្រទេសអុីរ៉ង់បានបញ្ជាក់ថា មានអ្នកស្លាប់កើនឡើងដល់ទៅ៧៦នាក់ ក្រោយពីមានបាតុកម្មប្រឆាំងនឹងកម្លាំងប៉ូលិសដែលចាប់ឃុំខ្លួនស្ត្រីម្នាក់ហើយស្លាប់នៅក្នុងពន្ធនាគារ។ បាតុកម្មបានឈានចូលដល់ថ្ងៃទី១១ហើយ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ នៅថ្ងៃទី២៦ខែកញ្ញា កម្លាំងប៉ូលិសអុីរ៉ង់បានចាប់ខ្លួនមនុស្ស១២០០នាក់ មានទាំងសកម្មជន មេធាវី និងបាតុករ។
នៅក្នុងខេត្ត Semnan ភាគខាងកើតប្រទេសអុីរ៉ង់ កម្លាំងប៉ូលិសចាប់បានបាតុករ១៥៥នាក់ ក្នុងនោះមានស្ត្រី២៦នាក់។ ចំណែកនៅក្នុងខេត្ត Gilan កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១២នាក់ផងដែរ។
សកម្មភាពខាងលើ ទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីប្រទេសលោកខាងលិច។ កន្លងមកប្រធានាធិបតីបារាំង កាណាដា អាល្លឺម៉ង់ …បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអុីរ៉ង់ដែលប្រើប្រាស់ហិង្សាទៅលើក្រុមបាតុករ ។ ក្នុងពេលនេះដែរ អុីរ៉ង់ក៏បានចោទប្រកាន់លោកខាងលិច ប្រើប្រាស់ក្រុមជ្រុលនិយមដើម្បីបង្កអសន្តិសុខនៅក្នុងប្រទេសអុីរ៉ង់៕

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print