រយៈពេល២ថ្ងៃបណ្ដេញជនបរទេសជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២ថ្ងៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា បណ្ដេញជនបរទេសចំនួន៦៦នាក់ ពាក់ព័ន្ធ​បទ​ល្មើស​លួចឆ្លងដែន​ខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។

យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានបណ្ដេញជន បរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុង​នោះ​ជនជាតិ​ថៃ​ចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និង​ជនជាតិ​នីហ្សេរីយ៉ា​ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណា ចក្រកម្ពុជា អនុលោម​តាម​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោយប៉ែត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ខុសច្បាប់គ្មានលិខិតឆ្លងដែន លួច​ស្នាក់​នៅ​ខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាម​ឃាត់​ការ​ចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print