ភ្នំពេញ : សេចក្តីសម្រេចលេខ ៦៥ សសរ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការបន្ថែមសមាសភាពក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៦២ សសរ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។
រាជរដ្ឋាភិបាលសម្រេច :
ត្រូវបានបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចខាងក្រោម៖
១. លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន
២. លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន។
សមាសភាពដូចមានក្នុងប្រការខាងលើ ត្រូវអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងសេចក្តីសម្រេច លេខ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ៊
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងសាមីខ្លួនដូចមានចែងក្នុងប្រការខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា