ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ គ្រោងនឹងបើក ទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស ស្ថានភាពបែបនេះនឹងធ្វើឲ្យកំរឹតទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់ លើសពីធម្មតា

ចែករំលែក៖

ខេត្តកំពត : រដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសចាប់ពី ថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្ពស់ ១៤៨.៦៩ម៉ែត្រ។

តាមការជូនដំណឹងពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ គ្រោងនឹងបើក ទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស ស្ថានភាពបែបនេះនឹងធ្វើឲ្យកំរឹតទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់ លើសពីធម្មតា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្រ រស់នៅ អមសងខាងដងព្រែកកំពង់បាយ និងបងប្អូនប្រជានេសាទ ជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print