គណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការកណ្តាល CPP បើកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្សជំនាន់ទី១

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្សជំនាន់ទី១ ជូនដល់មន្ត្រីត្រួតពិនិត្យគណបក្សមកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ការងារបណ្តុះបណ្តាលជំនាញត្រួតពិនិត្យគណបក្ស គឺជាការងារចាំបាច់ ដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ ជូនដល់មន្រ្តីត្រួតពិនិត្យគណបក្ស ដើម្បីអាចបំពេញភារកិច្ចត្រួតពិនិត្យគណបក្ស ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់។

ការងារត្រួតពិនិត្យ មានគោលដៅធានាដល់ការងារដឹកនាំ កសាង ពង្រឹងគណបក្ស និងជំរុញការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស។

វគ្គសិក្សានេះ គឺជាការរួមចំណែកក្នុងការអនុវត្តទិសដៅការងាររបស់គណបក្ស ដែលបានដាក់ចេញដោយសន្និបាតវិសាមញ្ញ “បន្ដការកែទម្រង់ស៊ីជម្រៅនៅគ្រប់មូលដ្ឋានដោយ ឆន្ទៈ មុតស្រួ ច និងស្រុះដៃគ្នា តាមអភិក្រម៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីបង្ការ និងទប់ស្កាត់ការខុសឆ្គងរបស់មន្ត្រី សមាជិកគណបក្ស ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print