រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ ចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមលក្ខណៈឆ្លើយតប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ក្នុងមូលដា្ឋន

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ បេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមលក្ខណៈឆ្លើយតប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ក្នុងមូលដា្ឋន។

ជាក់ស្ដែង​នៅក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​ បានបញ្ជាក់ថា​យោង ៖ សេចក្តីជូនដំណឹងលេខ ១២១ សជណ.ធទឧ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទាំងអស់ក្នុងភូមិសាស្ត្រនៃដែន សមត្ថកិច្ចខេត្តស្ទឹងត្រែង មេត្តាជ្រាបថា ដោយស្ថានភាពការហក់ឡើងយ៉ាងលឿននៃកម្ពស់ទឹកទន្លេមេគង្គ ទន្លេកុង និងទន្លេសាន ក្នុងរយៈពេល២ថ្ងៃនេះ ដែលនឹងអាចឈានទៅបង្កឱ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ ដល់មូលដ្ឋានមួយចំនួននៅក្នុងឃុំ សង្កាត់ និងក្រុង ស្រុក។

ដើម្បីធានាការត្រៀមលក្ខណៈ ដើម្បីឆ្លើយតប អន្តរាគមន៍បានជាមុន និងបញ្ចៀសបានការប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយទឹកជំនន់នេះ សូមអាជ្ញាធរ មូលដ្ឋានគ្រប់ថ្នាក់ ផ្នែកមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ មេត្តាត្រៀមឱ្យបានរួចរាល់ នូវមធ្យោបាយ ធនធាន ទីតាំងមានសុវត្ថិភាព និងផែនការជាក់ស្ដែង ក្នុងកិច្ចប្រតិបត្តិការដោះស្រាយ អន្តរាគមន៍ សង្គ្រោះបន្ទាន់ជូនគ្រួសារប្រជាជនដែលរងផលប៉ះពាល់។

ទន្ទឹមនេះ សូមប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបមុខរបរតាមដងទន្លេ និងទីតាំងមូលដ្ឋានងាយរងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់ តាមដានជាប់អំពីស្ថានភាពទឹកជំនន់ ក្ដាប់ជាប់ការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន មានកិច្ចសហការល្អ និងផ្តល់ព័ត៌មាន ទំនាក់ទំនងបន្ទាន់ទៅអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលដៅរួមគ្នាបង្ការឆ្លើយតប និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ព្រមទាំងការពារសុវត្ថិភាពអាយុជីវិតប្រជាជន ការខូចខាត បាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

...

ក្នុងករណីចាំបាច់ សូមធ្វើការជម្លៀសទៅកាន់ទីទួលផុតពីទឹកជំនន់ និងមានសុវត្ថិភាព ដែលនៅ ជិតលំនៅឋានរបស់ខ្លួន ពិសេសទីទួលដែលអាជ្ញាធរមូលដ្ឋានបានត្រៀមបម្រុងទុកសម្រាប់អន្តរាគមន៍។ អាស្រ័យដូចបានជម្រាបជូនដំណឹងនេះ សូមអាជ្ញាធរមូលដ្ឋាន សាធារណជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មេត្តាជ្រាប និងចូលរួមអនុវត្តឱ្យបានព្រមៗគ្នា និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print