លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅដល់មន្ត្រីត្រូវរួមគ្នាអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីអោយបានម៉ឺងម៉ាត់បំផុត

ចែករំលែក៖

ភ្នំពេញៈ ដើម្បីឈានទៅសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញ នូវផែនការទិសដៅសម្រាប់អនុវត្តបន្តទៀតរួមមាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព អោយ
មានប្រសិទ្ធភាព និងត្រូវរួមគ្នាខិតខំអនុវត្ត បទបញ្ជា ក៍ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ។
ផែនការសម្រាប់អនុវត្តបន្តទៀតនេះត្រុវបានលោកអភិបាលខណ្ឌលើកឡើងនៅក្នុងកិច្ចកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌច្បារពៅ អាណត្តិទី៣ កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ កងកម្លាំងទាំង២ផ្នែក សមាជិកក្រុមប្រឹក្សាខណ្ឌ រួមនិងមន្ត្រីគ្រប់ការិយាល័យ ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានលើកឡើងពីផែនការយុទ្ធសាស្ត្ររបស់គណៈអភិបាលដែលត្រូវអនុវត្តបន្តទៀតជូនដល់ក្រុមប្រឹក្សាខណ្ឌអោយបានជ្រាប រួមមាន
ទី១-ជំរុញអោយមន្ត្រីក្រុមការងារដែលទទួលបន្ទុកអនុវត្តផែនការសកម្មភាព ត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តសេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។
ទី២-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ឬអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ។
ទី៣- ត្រូវរួមគ្នាខិតខំអនុវត្តនិងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ទៅដល់ច្រាំងបាក់ស្ថិតក្នុងសង្កាត់ច្បារពៅទី២ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ទៅដល់ផ្សារជនជាតិព្រែកប្រា និងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ផ្សារព្រែកឯង ។
ទី៤-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ ៣កុំ ៣ការពារ ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ ។
ទី៥-ត្រូវរួមគ្នាខិតខំដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដូចជាសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ និរោធ សង្កាត់វាលស្បូវ ជាដើម ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលបានជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌនូវផែនការជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣ គឺផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌ រួមមានរៀបចំប្រព័ន្ធលូរំដោះទឹក ដាក់ភ្លើងបំភ្លឺផ្លូវ និងជួសជុលជង្ហុកតូច ធំ នៅគ្រប់ផ្លូវ ទាំងអស់ ៕

សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print