ពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធា​ពី​រ​នាក់​​ត្រូវ​បាន​ស្លាប់​ ក្រោយ​ចុះ​ជួយ​​ក្មេង​លង់ទឹក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : ពិតជាសោកស្តាយរកទីបំផុតគ្មាន នូវការបាត់បង់ដល់អាយុជីវិត នាយទាហានរង២រូប ក្រោយ​ចុះ​ជួយ​​សង្រ្គោះក្មេង​លង់ទឹក ។

សូមបញ្ជាក់ថា, បើយោងតាមការបញ្ជាក់របស់ មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បាន ប្រាប់ទូរទស្សន៏ជាតិកម្ពុជា ថា,  កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រងបានរក ឃើញ សាកសពមួយរូបក្នុងចំណោមយោធា ២រូប ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ គឺជាកងទ័ពនៃកងពលតូច ថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែល បានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះ ថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូត បាត់បង់ជីវិត ។ យោធាទាំង ២នាក់នេះ បំពេញកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការបាត់បង់នាយទាហានរង ខាងលើគឺជាបាត់បង់ ទាហានដ៏មានស្នាដៃ បម្រើជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងជាស្វាមី ជាឪពុក ដ៏ល្អ ដែលយើងមិនអាចបំភ្លេចគុណ របស់ពួកគាត់បាន ។ 

សូមចូលរួមសោកស្តាយ នូវការបាត់បង់ កងទ័ព ចំនួន ពីររូប សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ជួយអោយ សាកសព មួយរូប ទៀត ឆាប់ៗ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print