អគ្គីសនី​កម្ពុជា​ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយមួយចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គិសនីកម្ពុជា​ នៅវេលាម៉ោង​ ២​ និង​៣០នាទី​រសៀល​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយមួយចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​។

អគ្គិសនីកម្ពុជា​ បានគូសបញ្ជាក់ថា​​ ក្នុងចន្លោះម៉ោង ១៣​ និង៤០នាទីរសៀល ដល់ម៉ោង ១៨​ និង៣០នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F3A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ៖ (១) សង្កាត់បឹងកក់ទី១ និងទី២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (២) សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបដែរថា​ កាលពីព្រឹកថ្ងៃទី០១ ខែតុលានេះដែរ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F16) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់ក្រាំងធ្នង់ និង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (២)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៣) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

...

ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print