មន្ត្រីប៉ូលិសឥណ្ឌូនេស៊ីត្រូវបង្ខំឱ្យលាលែងចេញពីតំណែងក្រោយពីមានអ្នកស្លាប់កើនឡើងដល់១២៩នាក់

ចែករំលែក៖

កម្លាំងប៉ូលិសឥណ្ឌូនេស៊ីរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋដោយសារតែការដោះស្រាយស្ថានភាពមិនបានល្អក្នុងអំពើហិង្សានៅលើទីលានប្រកួតបាល់ទាត់ បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ១២៩នាក់កាលពីយប់ថ្ងៃទី ១ខែតុលា។

នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២ខែតុលា នាយកដ្ឋានស៊ើបអង្កេតប៉ូលិសឥណ្ឌូនេស៊ី(IPW) បានអំពាវនាវឱ្យមានការបកស្រាយ ហើយនិងដកតំណែងលោក Ferli Hidayat ពីស្នងការបូលិស Malang ។ នេះជាហេតុការណ៍អាក្រក់បំផុតក្នុងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី ហើយស្នងការប៉ូលិសគួរតែលាលែងចេញពីតំណែង។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់១២៩នាក់បានស្លាប់ និងប្រហែល១៨០នាក់បានរងរបួសនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីហ្វូងមនុស្សបានរត់ជាន់គ្នា ដែលនេះគឺជាគ្រោះមហន្តរាយកើតមានឡើងនៅកីឡដ្ឋានដ៏អាក្រក់បំផុតមួយ។
ស្នងការប៉ូលិសខេត្តជា្វខាងកើត (East Java) បានឱ្យដឹងថា ក្រោយការប្រកួតបាល់ទាត់មួយនៅខេត្តជា្វខាងកើតបានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកគាំទ្រក្រុមដែលចាញ់ការប្រកួតបានលុកលុយចូលទីលាន ជាហេតុនាំឱ្យប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបង្កឱ្យមានការរត់ជាន់គ្នា ព្រមទាំងករណីនៃការថប់ដង្ហើម។
ចំណែកលោក Zainudin Amali រដ្ឋមន្ត្រីកីឡារបស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ទូរទស្សន៍ KompasTV ថា ក្រសួងនឹងវាយតម្លៃឡើងវិញនូវសុវត្ថិភាពក្នុងការប្រកួតបាល់ទាត់ រួមទាំងការពិចារណាមិនអនុញ្ញាតឱ្យមាន អ្នកទស្សនានៅក្នុងកីឡដ្ឋានផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print