ភ្នំពេញ : នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្ដល់ឱកាសហាត់ការឯកទេសការងារព័ត៍មាន។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា, យើងខ្ញុំសូមជម្រាបជូនដំណឹងថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.សស.ក) ផ្តល់ «ឱកាសហាត់ការឯកទេសព័ត៌មាន ជូនដល់អ្នកសារព័ត៌មាននិងនិស្សិត ដែលកំពុងសិក្សាថ្នាក់ បរិញ្ញាបត្រឆ្នាំទី២-៤ ហើយមានបំណងចង់សិក្សាបន្ថែមពីកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ ដើម្បី ពង្រីកចំណេះដឹង ដកស្រង់បទពិសោធន៍ កសាងទំនាក់ទំនងសម្រាប់អាជីព និងដើម្បីបង្កើតឱកាសថ្មីៗ បន្ថែមទៀត ជាពិសេស ការផលិតខ្លឹមសារព័ត៌មានក្នុងបរិបទឌីជីថល។ មុខវិជ្ជា ដែលត្រូវហ្វឹកហ្វឺនមាន៥ ឯកទេសរួមមាន៖
១. ផ្នែកផលិតខ្លឹមសារនិងរបៀបធ្វើសេចក្ដីប្រកាសព័ត៌មាន (content creation &press statement)
២.ផ្នែកផលិតវីដេអូ (video production)
៣. ផ្នែកដឹកនាំកិច្ចសម្ភាសន៍ (talk show)
៤. ផ្នែកវាគ្មិន (news analysis)
៥. ផ្នែកឆ្លើយឆ្លងព័ត៌មាន (news correspondent)
(ស.ស.សក) បានបញ្ជាក់ទៀតថា, វគ្គហាត់ការឯកទេសនេះ មានរយៈពេល២ខែ ដោយឥតគិតថ្លៃ។ សិក្ខាកាមត្រូវសិក្សាវគ្គទ្រឹស្ដី១ ពេលក្នុងមួយសប្តាហ៍ ហើយក៏ត្រូវហ្វឹកហ្វឺនអនុវត្តការងារជាក់ស្ដែងតាមឯកទេសនៅក្រៅម៉ោងផងដែរ។ ក្នុងអំឡុងពេលហាត់ការ សិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ។ សិក្ខាកាមឆ្នើមនឹង ទទួលបានឱកាសការងារនៅក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
ប្រតិទិនកម្មវិធី ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
កិច្ចសម្ភាសន៍បេក្ខជន នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២២។
វគ្គហាត់ការឯកទេស ចាប់ពីដើមខែធ្នូ ឆ្នាំ២០២២-ចុងខែមករា ឆ្នាំ២០២៣។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យ ដោយបញ្ជាក់ពីឯកទេសដែលចង់ហ្វឹកហ្វឺន និងភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប រួចផ្ញើមកកាន់ លេខាធិការដ្ឋាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈតេឡេក្រាមលេខ៖ ០៧៨-៧៩៣-៩៧៤ ឬ ០៧៧-៣៣៨-១៣១។ សូមអរគុណ!
ដោយ : សុខ ខេមរា