ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង ដែលមានទីតាំងនៅក្នុងបុរីកម្ពុជា ផ្ទះលេខ២០ផ្លូវទី១ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៣ខែតុលាឆ្នាំ២០២២។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាលរដ្ឋល្អបានរាយការណ៍ប្រាប់ថាទីតាំងខាងលេីបានបេីកកត់ឆ្នោតវៀតណាមយ៉ាងរំភេីយដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរភ្លាមនោះក៏មានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងចុះទៅដល់ទីតាំងខាងលេីតែម្ចាស់ទីតាំងដឹងខ្លួនទាន់ក៏ចាក់សោរគេចខ្លួនបាត់។
ជាលទ្ធផលបន្ទាប់ពីឆែកឆេរួចកន្លងសមត្ថកិច្ចមិនបានរកឃើញភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាកុំឱ្យថ្ងៃក្រោយមានបើកលេងល្បែងឬកត់កន្ទុយលេខវៀតណាមជាបន្ដទៀត៕ដោយ៖សុខាសែនជ័យ