គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះបង្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែងនៅសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង​ ដែលមានទីតាំងនៅក្នុងបុរីកម្ពុជា ផ្ទះលេខ២០ផ្លូវទី១ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៣ខែតុលាឆ្នាំ២០២២។

ប្រភពព័ត៌មានបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីប្រជាលរដ្ឋល្អបានរាយការណ៍ប្រាប់ថាទីតាំងខាងលេីបានបេីកកត់ឆ្នោតវៀតណាមយ៉ាងរំភេីយដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរភ្លាមនោះក៏មានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន​ អភិបាលនៃគណៈអភិបាលខណ្ឌដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងចុះទៅដល់ទីតាំងខាងលេីតែម្ចាស់ទីតាំងដឹងខ្លួនទាន់ក៏ចាក់សោរគេចខ្លួនបាត់។ 

...

ជាលទ្ធផលបន្ទាប់ពីឆែកឆេរួចកន្លងសមត្ថកិច្ចមិនបានរកឃើញភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាកុំឱ្យថ្ងៃក្រោយមានបើកលេងល្បែងឬកត់កន្ទុយលេខវៀតណាមជាបន្ដទៀត៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print