ខេត្តស្វាយរៀង: លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ក្រោមប្រធានបទ”មនុស្សវ័យចំណាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ” នៅទីចាត់ការប្រជាជនកម្ពុជាស្រុករមាសហែក នាថ្ងៃទី៣ខែតុលាឆ្នាំ២០២២។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តស្វាយរៀង សមាជិក សមាជិកាមានលោក លោកស្រី លោកយាយ លោកតា សមាគមមនុស្សចាស់មកពី១៦ឃុំ សរុបចំនួន ១៥៣នាក់។
លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានអោយដឹងថាការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ពិសេសក្នុងគោលបំណងយកចិត្តទុកដាក់ ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដោយ អនុក្រឹត្យលេខ១៥៨ អនក្របក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដើម្បីអនុវត្តនូវតួនាទីនិងភារកិច្ចដែលមានជាអាទិ៍ រៀបចំគោលនយោបាយដើម្បីលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ រៀបចំទិវាមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជាដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។
ក្នុងឪកាសនោះដែរ លោក រស់ ឆាយ និងក្រុមការងារក៏បានផ្ដល់អំណោយ
លោក លោកស្រី លោកយាយលោកតា ចំនួន ១៥៣នាក់ ក្នុងម្នាក់ទទួលបានសម្ភារ១កញ្ចប់
សារ៉ុងមួយថវិកា៤ម៉ឺនរៀលដោយ សរុបសម្ភារចំណាយ
អស់ថវិកា ៦លាន១២ម៉ឺនរៀល។
សូមបញ្ជាក់ថាអំណោយដែលជាការឧបត្ថមពី
លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងថវិកា១លាន៥សែនរៀល។
លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុក១លាន៨សែនរៀល។
អនុសាខាកាកបាទក្រហមស្រុកសម្ភារៈ១៥៣កញ្ចប់។
មន្ទីរសង្គមកិច្ចខេត្ត ថវិកា២លានរៀលសារ៉ុង១៥០។
មន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាលស្រុករមាសហែក៥សែន៥ម៉ឺនរៀល។
សាលាស្រុករមាសហែកឃីត១កញ្ចប់(មី ត្រីខ ទឹកត្រីទឹកស៊ីអ៉ីវ ទឹកផ្លៃឈើ )
និងអំណោយតាមវត្ត៩សែនរៀល៕
ដោយ៖ សុថាន