ភ្នំពេញ៖នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាឱ្យលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកាយ ស្តារសំរាមចេញពីប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ជាប់នឹងខណ្ឌកំបូលដេីម្បីឱ្យចរន្តទឹកហូរស្រួលចៀសវាងភ្លៀងមកម្តងៗស្ទះចរន្តទឹកជនលិចចូលផ្ទះបងប្អូនប្រជាពលរដ្ឋ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថាដោយសង្កេតឃេីញថាប្រឡាយអមសងខាងផ្លូវជាតិលេខ៤ មានសំរាមនឹងស្មៅដុះច្រេីនធ្វេីឱ្យចរន្តទឹកហូយឺតខណៈភ្លៀងមកម្តងៗ ។ ដោយមានការយកចិត្តទុកដាក់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យទេីបនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះលោកបានដាក់គ្រឿងចក្រកាយ ស្តារសំរាមនឹងស្មៅចេញពីប្រឡាយដេីម្បីឱ្យចរន្តទឹកហូរលឿនចៀសវាងការកកស្ទះ។
លោក វ៉ា សាវឿន ស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តាវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវចៀសវាងធ្លាក់រឺហេីរចូលប្រឡាយធ្វេីឱ្យស្ទះចរន្តទឹក៕ដោយ៖សុខាសែនជ័យ