អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រកាយ​និងស្តារប្រឡាយអមសងខាងផ្លូវជាតិលេខ៤ចៀសវាង ស្ទះចរន្តទឹក

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២​ ដោយមានការយកចិត្តទុកដាក់ពីលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាឱ្យលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ដាក់គ្រឿងចក្រកាយ​ ស្តារសំរាមចេញពីប្រឡាយអមសងខាងផ្លូវជាតិលេខ៤​ ពីព្រំប្រទល់ជាប់នឹងខណ្ឌកំបូលដេីម្បីឱ្យចរន្តទឹកហូរស្រួលចៀសវាងភ្លៀងមកម្តងៗស្ទះចរន្តទឹកជនលិចចូលផ្ទះបងប្អូនប្រជាពលរដ្ឋ។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានថ្លែងថាដោយសង្កេតឃេីញថាប្រឡាយអមសងខាងផ្លូវជាតិលេខ៤​ មានសំរាមនឹងស្មៅដុះច្រេីនធ្វេីឱ្យចរន្តទឹកហូយឺតខណៈភ្លៀងមកម្តងៗ​ ។ ដោយមានការយកចិត្តទុកដាក់លោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យទេីបនៅរសៀលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២នេះលោកបានដាក់គ្រឿងចក្រកាយ​ ស្តារសំរាមនឹងស្មៅចេញពីប្រឡាយដេីម្បីឱ្យចរន្តទឹកហូរលឿនចៀសវាងការកកស្ទះ។
លោក​ វ៉ា​ សាវឿន​ ស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តាវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវចៀសវាងធ្លាក់រឺហេីរចូលប្រឡាយធ្វេីឱ្យស្ទះចរន្តទឹក៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print