សេចក្តីជូនដំណឹង ស្តីពីការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ ឲ្យ បានជ្រាបថា ៖ ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពុងជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅ តាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹង ទម្ងន់របស់រថយន្តធុនធ្ងន់បានទេ ។ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ។

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ នឹងចូលរួមសហការ អនុវត្តកុំបីខាន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print