ក្រសួងបរិស្ថាន : តំបន់ភ្នំមួយចំនួន ក្នុងខេត្ត​បាត់​ដំបង ​មានអាយុកាលរាប់លានឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង : បើយោងតាមប្រភពពី #AMS #khmercivilzation #Cambodia #សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា #តំបន់ការពារធម្មជាតិ បានបញ្ជាក់អោយដឹងថា, តំបន់​ភ្នំ​១៥០​ គឺស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង ដែលនៅ​ជាប់​​ពី​អាង​កំពី​ងពួយ។ តំបន់ភ្នំ​នេះ​មាន​ភ្នំ​មួយ​ចំនួន​នៅ​ផ្តុំ​គ្នា​ ដូច​ជា​ភ្នំ​កំពីង​ពួយ(ភ្នំ​ព្រះ) ភ្នំ​កែវ​ និង​ភ្នំ​១៥០​​ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ។​

អំឡុងខែ​ឧសភា ឆ្នាំ​២០២២ កន្លងមកនេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​បឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំងស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ នៅតំបន់ភ្នំ១៥០ នៅខេត្តបាត់​ដំបង​។

នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បាន​​​ប្រទះឃើញផូស៊ីល​ខ្យង​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ ​(រូបលេខ៥) ​នៅ​រាយប៉ាយ​។​ ចំណែក​នៅ​ទីតាំង​មួយ​ទៀត​នៅ​វត្ត​ភ្នំព្រះ​ ផូស៊ីល​ផ្កា​ថ្ម​សំបុក​ឃ្មុំ​ ដែល​មាន​ទំហំ​ប្រមាណ​៥០ស.ម​។​

តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បង្ហាញថា​តំបន់ភ្នំមួយចំនួនក្នុងខេត្ត​បាត់​ដំបង ​គឺជាតំបន់ភ្នំមាន​ថ្ម​កំបោរ​ដែល​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print