ខេត្តស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តតំណាង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានថ្លែងថា
គ្រប់សាសនាទាំងអស់គឺតែងតែអប់រំឱ្យមនុស្សធ្វើនូវអំពើល្អនៅក្នុងសង្គមជានិច្ច។
ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្តស្វាយរៀងនៅឯមន្ទីរ ធម្មការនិង សាសនាខេត្តស្វាយរៀងដោយមាននិមន្តចូលរួមពី
ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជា គណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌ គណខេត្តតំណាងព្រះ វិសុទ្ធញ្ញាណ មុំ សយព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្ត នៅសាលប្រជុំនៅឯមន្ទីរ ធម្មការនិង សាសនាខេត្តស្វាយរៀង។
ក្នុងឪកាសនោះលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានអោយដឹងថា បំណងនៃការជួបជុំមេដឹកនាំសាសនានៅពេលនេះគឺ សំខាន់បំផុតដើម្បីឲ្យសាសនាទាំងអស់ក្នុងខេត្តស្វាយរៀងដែលរួមមានសាសនាព្រះពុទ្ធដែលជា សាសរបស់រដ្ឋ អ៊ីស្លាមសាសនា សាសនាបាហៃ និង មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនារួមគ្នាចូលរួមទប់ស្កាត់ការជួយដូរ មនុស្សនិងចូលរួមលប់បំបាត់ចោល ឲ្យអស់នូវ លែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងសហគមន៍តាមរយៈការអប់រំផ្សព្វផ្សាយរបស់សាសនានីមួយៗដែលមានទីតាំងក្រុងខេត្តស្វាយរៀង។
លោក ទីវ សុភា បានឱ្យដឹងថានៅក្នុងខេត្តស្វាយរៀងមានវត្តចំនួន២៤៦វត្ត និងមានព្រះសង្ឃជាង២ពាន់ អង្គ រួមនឹងគ្រឹះសាសនា អ៊ីស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយដល់បរិស័ទរបស់ខ្លួនឲ្យប្រព្រឹត្តតែអំពើល្អក្នុងសង្គមក្រោមដំបូលច្បាប់តែមួយ នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឆ្លៀសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងថ្លែងនូវការកោតសរសើរ ដល់មន្ទីរធម្មការនិងសាសនាខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាសនាផ្សេងៗរួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ គ្រឹះសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ក្នុងខេត្តស្វាយរៀងធ្វើឲ្យបរិស័ទក្នុងខេត្តបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីសាសនាទាំងនោះ។
ពិសេសសាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទដែលនាំឲ្យមានកើតឡើងនូវអំពើអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពក៏ដូចជាការលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ សុថាន