ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តមកលោតទឹកលេីស្ពានជ្រោយចង្វារលិចទៅបាត់ដោយមិនដឹងមូលហេតុនិងបន្សល់ទុកវត្ថុអនុស្សាវរីយ៍មួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្ថិតលេីស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមការពិនិត្យក្នុងការបូបឃេីញមានកាតចាក់វ៉ាក់សាំងជនរងគ្រោះមានឈ្មោះចេង ស្រីនេត អាយុ១៥ឆ្នាំ។
តាមប្រភពព័ត៌មានពីអ្នកដំណេីរបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីវ័យក្មេងម្នាក់ឈរលេីស្ពានជ្រោយចង្វារ(ស្ពានថ្មី)ហេីយលោតចុះទៅក្រោមធ្លាក់ចូលក្នុងទឹកទន្លេបាត់ដោយបន្សល់ទុកការបូបស្ពាយ១ ស្បែកជេីងមួយគូរ តុក្កតាខ្លាឃ្មុំមួយ ទូរស័ព្ទមួយគ្រឿងផងដែរ និងឯកសារមួយចំនួនទៀត ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋអ្នកធ្វេីដំណេីររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុបានត្រឹមយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបានជ្រោយចង្វា៕ ដោយ៖សុខាសែនជ័យ