ខេត្តរតនគិរី៖ ករណីប្រើអំពើហឹង្សាដោយចេតនានេះកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៥ ខែ តុលាឆ្នាំ២០២២នៅចំណុចផែបឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី។
យុវជនដែលជាជនរងគ្រោះក្នុងករណីហិង្សានេះមាន ឈ្មោះ១.ហុឹង កក្កដា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ រស់នៅភូមិអូរកន្តិលសង្កាត់បឹងកន្សែង(របួសស្រាល )។
២. សុខ ធារិទ្ធ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ រស់នៅ ភូមិអូរកន្តិល សង្កាត់ បឹង កន្សែង (របួសស្រាល )។
៣. រឿន សិវ៉ាន់ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរពិតប្រាកដ រស់នៅភូមិអូរកន្តិលសង្កាត់បឹង កន្សែង( មិនមានរបួស )។
តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះខាងលើត្រូវបានជនសង្ស័យមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿងមក វាយបណ្ដាលអោយរងរបួសស្រាលចំក្បាលនៅពេលដែលក្រុមជនរងគ្រោះកំពុងអង្គុយជជែកគ្នាលេង ។ ក្រោយធ្វើសកម្មភាពវាយលើជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
ក្រុមយុវជនរងគ្រោះខាងលើអះអាងថាខ្លួនមិនដែលមានទំនាស់ជាមួយក្រុមជួនសង្ស័យនោះឡើយ។ ដូច្នេះខ្លួនមិនដឹងអំពីមូលហេតុដែលក្រុមជនសង្ស័យលើកគ្នាមកប្រើអំពើហិង្សានោះទេ។ ជនរងគ្រោះត្រូវបានកម្លាំងព្រហ្ម ទណ្ឌខេត្តនាំមកដាក់ពាក្យបណ្ដឹងនៅការិយាល័យ ជំនាញ ដើម្បីស្វែងរកមុខសញ្ញាក្រុមជនល្មើសទាំងអស់នោះ៕
ដោយ៖ សូរិយា