រថយន្តកូរ៉េចុះផឹកទឹកប្រឡាយទាំងយប់ ខណៈបើកបុករថយន្តក្រឡុកស៊ីុម៉ង់ត៍ ខេស៊ីមែន របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ស្រវឹងស្រាបើករថយន្តកូរ៉េមួយគ្រឿងបុករថយន្តក្រឡុកស៊ីម៉ង់ត៍ ខេស៊ីមែន ដោយសារជ្រុលចង្លូតចូលផ្លូវខាងស្ដាំរបស់គេចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉េធ្លាក់ចូលប្រឡាយនិងរងការខូចខាតមួយកំណាត់មុខ និងតៃកុងរងរបួសធ្ងន់ព្រមទាំងព្រូ២នាក់របួសស្រាលផងដែរ។

ហេតុកាតណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅពេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្មុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​​​​​​​​​​ ។

បើតាមសាក្សីដែលនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនមានគ្នា៣នាក់បើករថយន្តកូរ៉េក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2B-9766 បើកពីត្បូងទៅជើងក្នងល្បឿនលឿនស្រវឹងស្រាជោគជំាំខណៈមកដល់ចំណុចកើតហេតុខាងលើក៍រេចង្កូតទៅបុកគំនូកដីហើយបន្តឆ្លងផ្លូវខាងស្ដាំទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាកHINO ពាក់ស្លាកលេខភ្នំពេញ

5A-1418 របស់ក្រុមហ៊ុន ខេស៊ីមែន ចំពេញចំហៀងផ្នែកខាងក្រោយបណ្ដាលឲ្យរថយន្តកូរ៉េធ្លាក់ចូលប្រឡាយទៅមុខលែងរួចរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងរងបួសធ្ងន់តៃកុងរថយន្តនិងព្រូ២នាក់ទៀតរបួសស្រាល ត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្តដឹកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យដោយឲ្យភាគីទាំងសងខាងចរចាគ្នា ព្រោះមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋទេដូចច្នេះភាគីខាងរថយន្តកូរ៉េព្រមសងសំណង់ការជួសជុលឡើងវិញដើម្បីបញ្ចប់រឿង៕

dk2

dk5

dk4

dk1

dk3

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print