ស្ត្រីម្នាក់ត្រូវរថយន្តបុកបែកក្បាលខ្ទេចស្លាប់ទាំងព្រឹកព្រលឹមអុរនៅសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​សណ្ដោង​រឺម៉កបុកម៉ូតូកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ​៤ ចំណុចគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។

រថយន្តបង្កហេតុម៉ាក ហីយ៉ាន់ដាយ ពណ៌ក្រហម ប្រភេទសណ្ដោងរឺម៉ក ពាក់ស្លាកលេខកំពង់ធំ 3A-1777 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណព្រោះពេលកើតហេតុក៏បានរត់គេចខ្លួនបាត់ស្រមោល។ មុនពេលកើតហេតុរថយន្តខាងលើនេះបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើក៏​បានបុកម៉ូតូពីក្រោយមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-2650 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ឃុត សុខេត អាយុ២៨ឆ្នាំ មានទីលំនៅភូមិកែវមុន្នី ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកបរស្របទិសគ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កហេតុទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានរៀបចំប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_0694

IMG_0690

IMG_0691

IMG_0692

IMG_0693

ដោយ៖ សេនាស័ក្ដិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print