ភ្នំពេញ៖ លោក ចែម សង្វារ អតីតអគ្គាធិការនៃអគ្គាធិការដ្ឋាន អធិការកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារអាមេរិក នឹងត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ។
មន្ត្រីតុលាការកំពូលបាន ថ្លែងអោយដឹងថាៈ សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
លោក ចែម សង្វារ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និង ពិន័យជាប្រាក់២០ម៉ឺនដុល្លារ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិចំនួន៥០ម៉ឺនដុល្លារអាមេរិក ថែមទៀតផង៕
ដោយ៖ សីលា
...