ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី៦ខែតុលាឆ្នាំ២០២២ លោក ឈាង ចន្ធី ឋាន្តរសក្តិវរ:មន្ត្រីថ្នាក់លេខ២ត្រូវបានប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ត្រូវទទួលភារកិច្ចថ្មី ។
ពិធីប្រកាសផ្ទេរមុខដំណែងនាពេលនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកនិងប្រធានមន្ទីរមកពីតាមបណ្តាខេត្ត រាជធានីទាំង២៥ខេត្ត ក្រុង លោកមេឃុំ ចៅសង្កាត់ទូទាំងខេត្តផងដែរ។
សូមបញ្ជាក់ថា, ការផ្លាស់ប្ដូរមុខតំណែងនីមួយៗ គឺជាការផ្តល់បទពិសោធន៍ ក្នុងការដឹកនាំ ទៅវិញ ទៅមក ដែលគោលការណ៍របស់ក្រសួង ដើរតាមគោលនយោបាយ រាជរដ្ឋាភិបាល ប្រយោជន៍អោយអង្គភាព មានការរីកចម្រើន៕
ដោយ : សហការី