ភ្នំពេញ៖ ក្លាយជារឿងរសើបថ្មីទៀតហើយបន្ទាប់ពីលេចចេញករណីតារាសម្តែង សិចស៊ី អៀ ម៉េងលិ ប្រកាសរឿងអតីតសង្សាររបស់ខ្លួនលង់ខ្លួននឹងល្បែងស៊ីសង ហើយឲ្យអតីតសង្សារូបនោះចេញមុខដោះស្រាយបំណុលប្រមាណ៨ម៉ឺនដុល្លារអាមេរិក។ ការប្រកាសនេះបានធ្វើឡើងមិនបានប៉ុន្មានផងក្រោយពីនាងបានប្រកាសបែកបាក់ស្នេហាជាមួយកម្លោះសង្ហាខាងលើ ។
កន្លងទៅគេចាំបានថា តារាសិចស៊ី អៀ ម៉េងសាងចំណងស្នេហាផ្អែមល្ហែមចាក់ទឹកមិនលេចជាមួយ នឹងសង្សារមុខមាត់ស្រស់សង្ហាមិនចាញ់តារាៗនោះ ។ ស្រាប់តែប៉ុន្មានខែមុននេះនាងបានប្រកាសបែកស្នេហាផ្អែមល្ហែមស្រលាញ់គ្នា៥ឆ្នាំមកហើយ ហើយពេលនេះនាងកំពុងតែធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ម្តងទៀតក្រោយពីការចេញប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកឲ្យអតីតសង្សារនាងចេញមុខដោះស្រាយបំណុលប្រមាណ៨ម៉ឺនដុល្លារអាមេរិក រួមទាំងយកសម្ភារៈមានតម្លៃរបស់នាងត្រឡប់មកវិញ។ នាងបានបង្ហោះសារនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់នាងនៅថ្ងៃនេះថា”នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លា កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ ។ ជួយយស៊ែរអោយបុគ្គលនោះមើលផង ថោកទាបណាស់ ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកសុី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹក្តល្បែងស៊ីសង បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ២០២០ រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ។ ខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច”។
មានការចែករំលែក និងបញ្ចេញយោបល់ព្រោងព្រាតជុំវិញការបញ្ចេញសារដ៏ក្តៅគគុកនេះ ដែលមានអ្នកបញ្ចេញយោបល់ជាច្រើនលើកឡើងថា ដើមឡើងផ្អែមល្ហែមដូចទឹកឃ្មុំ ខណៈដែលពេលនេះល្វីងជូចត់ដូចទឹកខ្មេះទៅវិញ។ ជាមួយគ្នានេះគេក៏បានឃើញនាងបញ្ចេញសារបន្ថែមតបទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឲ្យប្រើប្រាស់ពាក្យសម្តីឲ្យបានសមរម្យជាងនេះព្រោះតែគ្មានអ្នកណាចង់ជួបរឿងនឹកស្មានមិនដល់បែបនេះឡើយ។
គួរបញ្ជាក់ដែរថាក្រោយបែកបាក់ស្នេហាជាមួយតារាចម្រៀង នាយចឺម ម៉េង លិ ស្រាប់តែប្រកាសស្នេហាផ្អែមល្ហែមជាមួយកម្លោះសង្ហា ខាងលើហើយគេតែងឃើញនាងនិងសង្សារបណ្តើរគ្នាធ្វើដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមទៅកម្សាន្តនៅក្នុងនិងក្រៅប្រទេស។ ចាត់ទុកថាជាស្នេហាកាន់ឆ្នាំយូរគួរសម ស្របពេលដែលនាងរងការវាយប្រហាររឿងរូបថតសិចស៊ីនោះស្រាប់តែនាងប្រកាសបែកបាក់ចំណងស្នេហាមានវ័យ៥ឆ្នាំនេះ ហើយស្នើឲ្យអ្នកគាំទ្រ និងអ្នកជិតដិតសួរនាំអំពីរឿងនេះទៀត៕
ដោយ វឌ្ឍនា