រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបមក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការទទួលស្គាល់សិទ្ធិផ្តាច់មុខកម្មវិធីផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពិភពលោក

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបមក អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ទូរទស្សន៍ខ្សែកាប និងម្ចាស់អង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់
កម្មវត្ថុ ; ស្តីពីការទទួលស្គាល់សិទ្ធិផ្តាច់មុខកម្មវិធីផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពិភព
លោក FIFA World Cup Qatar 2022 របស់ក្រុមហ៊ុន Cambodia Broadcastrg Service Co,Ltd(CBS)។
យោងៈ លិខិតលេខ ០៣១ ០២២ ស.ប.អ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់លោក RAVEER SIGNH នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Broadcasting Service Co,Ltd (CBS)។
តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ព្រមទាំងម្ចាស់អង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ទាំងអស់ជ្រាបថា ក្រុមហ៊ុន Carrbodia Broadcasting Service Co,Lid (CBS) បានទទួលសិទ្ធិផ្តាច់មុខកម្មវិធីផ្សាយ បន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022ī ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022” នេះ មានតែស្ថានីយ៍ទូរទស្សន៍ CTN ទូរទស្សន៍ MyTV ទូរទស្សន៍ CNC និង CBS Digital ប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ខាងលើនេះ តាមកញ្ចក់ទូរទស្សន៍ (Television Rigths) និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ( Broadcasting Broadband Transmission Rigths)នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ដើម្បីគោរពកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន CBS ក្រសួងព័ត៌មាន មិនអនុញ្ញាតឱ្យស្ថានីយ
ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ព្រមទាំងអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតទាំង

អស់ ធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះទេ លើកលែងតែ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បានទទួលសិទ្ធិស្របច្បាប់ពីម្ចាស់ដើម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print