ជនជាតិវៀតណាមជិះម៉ូតូបញ្ច្រាស់ទិសចុះស្ពានអាកាសស្ទឹងមានជ័យបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិវៀតណាមបានជិះម៉ូតូចុះស្ពានអាកាសស្ទឹងមានជ័យទាំងទិសដៅបញ្ច្រាស់ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូបង្កម៉ាកវេវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 70-B1 406-01 បើកបរដោយបុរសម្នាក់ជាជនជាតិវៀតណាមបើកបរក្នុងទិសដៅច្រាស់ទិសពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-5612 ជិះគ្នា២នាក់ក្នុងទិសដៅពីជើងទៅត្បូងក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅកាន់គ្លីនិកឯកជន ចំណែកឯម៉ូតូទាំងសងខាងវិញត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករងចាំការដោះស្រាយនៅពេលក្រោយ៕

IMG_5120

IMG_5121

IMG_5124

IMG_5123

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print