អាជ្ញាធររាជធានី រាប់បាត្រព្រះសង្ឃ ២១៥អង្គ រំលឹកវិញ្ញាណខក្ខន្ធជូនអ្នកស្លាប់ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ និងមន្ដ្រីរាជការ ក្រោមឱវាទ បានរាប់បាត្រ ព្រះសង្ឃ ២១៥ អង្គ ដើម្បីរំលឹកវិញ្ញាណខក្ខន្ធជូនអ្នកស្លាប់ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​មជ្ឈមណ្ឌល​ ​ប្រល័យពួជសាសន៍ជើងឯក ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០១៦។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ដែរថា៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចងចាំ​មិនអាច​បំភ្លេចបាន នោះ​គឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​បង្ក​វិនាសកម្ម​យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និរាស​ព្រាត់ប្រាស់​បែកបាក់​ក្រុមគ្រួសារ ឳ​ពុក ម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន​រហូតមកដល់​សព​ថ្ងៃនេះ​។ ទោះ​ជាមាន​រយៈពេល​យូ​រយ៉ាងនេះ​ក្ដី តែបើ​យើង​នឹកគិត​ហើយ​គ្រាន់តែ​បិទ​ភ្នែក​ស្រម័យ​បន្តិច​នោះ យើង​នឹកឃើញ​ភ្លាម​ហាក់​នៅ​នឹង​ភ្នែក​ស្រស់ៗ​នូវ​ភាពឈឺចាប់​ទាំងនោះ គឺ​នៅតែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែម្តង ដែល​មិនអាច​បំភ្លេច​បាន។

លោកបន្ដថា៖ មជ្ឈមណ្ឌល​ឧក្រិដ្ឋ​កម្មនេះ ជាទី​ពិឃាដ​ដ៏​ធំ​មួយ ក្នុងចំណោម​ទី​ពិឃាដ​ជាង​៣០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ហើយ​មជ្ឈមណ្ឌល​នេះ មាន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ចំនួន​៨.៩៨៥​នាក់ រណ្តៅ​សរុប​១២៩​រណ្តៅ រណ្តៅ​ជីក​រួច​មាន​ចំនួន​៨៦​រណ្តៅ និង​មាន​ជនបរទេស​៩​នាក់​ទៀតផង ។​ ថ្ងៃ​២០ ឧសភា ជា​ទិវា​ចងចាំ​មិនអាច​បំភ្លេចបាន នូវ​សោកនាដកម្ម​ខ្លោចផ្សា ក្នុង​របប​ខ្មែរក្រហម ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ជិត ៣លាន​នាក់ ក្នុង​រយៈពេល៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​

ក្រុមនិស្សិត បានចូលរួមផ្ដល់នូវ​វិយោគកថា ៖ ថ្ងៃនេះ គឺជា​ថ្ងៃ​២០​ឧសភា ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​យើង នៅតែ​ចងចាំ​ទុក មិនអាច​បំភ្លេច​បានឡើយ នូវ​សម័យកាល​នរកអវិចី ដែល​បាន​កើតឡើង យ៉ាង​ស្រស់ៗ នៅលើ​ទឹកដី​នៃ មាតុភូមិ​កម្ពុជា អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នោះ​គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​។ ការជួប​ជុំគ្នា​របស់​យើង​នៅទីនេះ គឺ​ដើម្បី​រំលឹក​នូវ​គុណូបការៈ របស់​បញ្ញវ័ន្ត អ្នកស្នេហាជាតិ និង​ប្រារព្ធ​ពិធី​បង្សុកូល​រាប់បាត្រ ប្រគេន​ព្រះសង្ឃ ឧទ្ទិស​មហាកុសល ជូន​ដល់​ដួងវិញ្ញាណ​របស់ លោកអ្នក​ទាំងនោះ នៅទីនេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស​។ សូម​ដួងវិញ្ញាណ​លោកអ្នក​ទាំងនោះ អនុមោទនា​ទទួលយក និង​សូម​បាន​ស្ថិតនៅក្នុង​សុគតិភព ជា​រៀងរហូត​តទៅ​។​

តាម​សក្ខីកម្ម​ជាក់ស្តែង បាន​បញ្ជាក់ថា ក្រុម​ជន​ដែល​បានធ្វើការ​ប្រទូស្ត​រាយ នឹង​ព្រះ​ត្រៃសរណគមន៍ ពេល​ស្លាប់​វិញ មិន​បានទទួល​កិត្តិយស​ទេ មាន​ជាអាទិ៍ ខ្មោច ប៉ុលពត សុន​សេន តា​ម៉ុក អៀង​សារី ជាដើម​។ ចំណែ​ក​មេដឹកនាំ​ជាន់ខ្ពស់​របស់​ពួកគេ ទោះបី​មាន​វ័យ​ចាស់ជរា​យ៉ាងណាក្ដី ក៏ត្រូវ​រង​នូវ​អកុសល ពិបាក​កើតជា​សត្វ​ប្រែ​ត សត្វ​នរក​ក្នុង​អបាយភូមិ យ៉ាង​លំបាក​វេទនា ទាំង​ក្នុង​ជាតិ​នេះ និង​បណ្តា​ជាតិ តៗ​ទៅមុខទៀត​។ កន្លងមក តុលាការ​ខ្មែរក្រហម បានបញ្ចប់​សំណុំរឿង លេខ​០០១ ដែល​ទណ្ឌិត កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​ផ្តន្ទាទោស ដាក់គុក​អស់​មួយជីវិត​។

សូមបញ្ជាក់ថា៖ ប​ច្ចុ​ប្បុន្ន សាលាក្តី បានបញ្ចប់​កិច្ចដំណើរការ នីតិវិធី​លើ​សំណុំរឿង លេខ​០០២-០១ ដែល​កំពុង​រង់ចាំ​ការចេញ​សាលក្រុម ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​ ហើយ​កំពុង​រៀង​ចំ​ដំណើរការ ដើម្បី​ជំនុំជម្រះ ក្នុង​សំណុំរឿង​០០២-០២ ប្រឆាំងនឹង​ជនជាប់ចោទ​ពីររូប​គឺ នួន​ជា និង ខៀវ​សំផន ជា​បន្តទៀត​។​ ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក គឺជា​ទិវា​ចងចាំ មិនអាច​បំភ្លេចបាន នៃ​របប​ប៉ុលពត ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាង​សាហាវឃោរឃៅ​។​

​តាមរយៈ​ការសម្តែង​សិល្បៈ បង្ហាញ​ពី​ទិដ្ឋភាព​ខ្លោចផ្សារ នៃ​ការកាប់សម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​របប​ខ្មែរក្រហម គឺ​ដូចគ្នា​ទៅនឹង​អ្វី ដែល​កើតឡើង​នៅក្នុង​របប ប៉ុល ពត យើង​មិនអាច​បំភ្លេចបាន ថ្ងៃ​២០​ឧសភា នោះទេ យើង​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស បានឃើញ​នូវ​ទុក្ខសោក​ខ្លោចផ្សា ដែល​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​កន្លងមក​។​

នៅក្នុង​ឱកាស​នេះដែរ មានសារ​ជាច្រើន បាន​សម្តែង​ចេញពី​ទឹកចិត្ត ប្រជាពលរដ្ឋ​ដោយ ស្នើ​សុំឲ្យ​អន្តរជាតិ​ទាំងអស់ មេត្តា​ផ្តល់​យុត្តិធម៌ ដល់​ប្រជាជន​កម្ពុជា​ទាំងមូល មានន័យថា សុំ​ឲ្យ​ព​ន្លឿ​ន​តុលាការអន្តរជាតិ ដែល​កំពុងដំណើរការ បច្ចុប្បន្ននេះក្នុងប្រទេស​កម្ពុជា ដើម្បី​កាត់ទោស​ពួក​អតីត មេដឹកនាំ​ខ្មែរក្រហម ឲ្យបាន​ចប់​ឆាប់ៗ និង​ដើម្បី​ជា​មេរៀន ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ដោយ​មិនត្រូវ​ឲ្យ​របប​បែបនេះ កើតឡើង​សារជាថ្មី​ទេ​។​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នោះ មានការ​សម្តែង​ល្ខោន បង្ហាញ​ពី​ការចូល​កាន់កាប់​អំណាច នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ពួកកងទ័ព​អាវខ្មៅ បាន​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​បាន​កាន់កាប់​របប​វាលពិឃាដ អស់​រយៈពេល ៣ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ជិត ២ លាន​នាក់​។ ផ្ទាំងទស្សនីយភាព​នោះ បានបង្ហាញ​ពី​ការដួលរលំ​ទៅវិញ នៃ​របប​ខ្មែរក្រហម នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ព្រមទាំង​ចាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម យកទៅ​កាត់ទោស តាមច្បាប់​ផងដែរ​។​

លោកយាយ​ម្នាក់ ដែលជា​អ្នក​ធ្លាប់​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បានមក​ចូលរួម​ក្នុង​ទិវា​ចងចាំ​មិនអាច​បំភ្លេចបាន ២០ ឧសភា បាន​មានប្រសាសន៍​សម្តែង​នូវ​ទុក្ខវេទនា​ក្នុង​របប​ខ្មែរក្រហម​ថា និង​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ទាំងបី និង​គាំទ្រ​ការកាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​៕​

image_4

image_2

image_3

image_5

image

image_9

image_7

image_1

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print