ប្រេស៊ីលឈរលើបែលហ្សិកនាំមុខក្នុងចំណាត់ថ្នាក់ពិភពលោក ខណៈអេស្ប៉ាញនៅក្រោមអ៊ីតាលី

ចែករំលែក៖

នៅក្នុងការផ្លាស់ប្តូរចុងក្រោយនៃចំណាត់ថ្នាក់ពិភពលោករបស់ FIFA មុនពេលការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅខែក្រោយ ក្រុមប្រេស៊ីលបានបង្កើនការនាំមុខរបស់ពួកគេនៅលើកំពូលតារាងចំណាត់ថ្នាក់ ហើយក្រុមអេស្ប៉ាញបានធ្លាក់ចុះវិញដោយស្ថិតនៅក្រោមអ៊ីតាលី។ 

 ប្រេស៊ីល ដែលជាក្រុមតែមួយគត់បានចូលរួមប្រកួតនៅគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នឹងទៅចូលរួមការប្រកួតនៅខែក្រោយក្នុងប្រទេសកាតា ដើម្បីស្វែងរកការបន្តគ្រងជើងឯកជាលើកទី៦។

 ក្រុមប្រេស៊ីលនឹងធ្វើដូច្នេះជាមួយនឹងការនាំមុខធំជាងនៅលើកំពូលនៃចំណាត់ថ្នាក់ បន្ទាប់ពីបានឈ្នះការប្រកួតមិត្តភាពលើក្រុមហ្គាណា ហើយទុយនីស៊ីបានពង្រីកគម្លាតលើក្រុមចំណាត់ថ្នាក់លេខ២ បែលហ្ស៊ិក ដែលបានចាញ់ហូឡង់ក្នុងការប្រកួត Nations League កន្លងទៅ។

 គូប្រជែងដ៏អស្ចារ្យរបស់ប្រេស៊ីល អាហ្សង់ទីនបន្តឈរនៅលេខ៣ ខណៈម្ចាស់ជើងឯកពិភពលោក បារាំងឈរចំណាត់ថ្នាក់លេខ៤និងម្ចាស់ជើងឯករង Euro 2020 អង់គ្លេសឈរចំណាត់ថ្នាក់លេខ៥។

 មានដំណឹងល្អសម្រាប់ប្រទេសអ៊ីតាលី ដែលបានបរាជ័យក្នុងការមិនបានចូលរួមប្រកួត World Cup ឆ្នាំនេះម្តងទៀត ខណៈដែលប្រទេសនេះបានឡើងពីលើអេស្ប៉ាញទៅចំណាត់ថ្នាក់លេខ៦។

 ក្រុមផ្សេងទៀតដែលជាប់ក្នុងការប្រកួត World Cup ឡើងចំណាត់ថ្នាក់ដែរគឺប្រទេសក្រូអាតឡើងដល់៣ថ្នាក់ទៅលេខ១២ ខណៈដែលអ៊ីរ៉ង់ឡើង២ថ្នាក់ទៅឈរលេខ២០ និងស៊ែប៊ីដែលឡើងឈរលេខ២១ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print