ក្រសួងសង្គមកិច្ច ជូនដំណឹងពីការបើកប្រាក់បន្ថែមតាមអត្រាថ្មី សម្រាប់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ : អនុវត្តតាមគោលការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្នុងការផ្លាស់ប្ដូរអត្រាឧបត្ថម្ភតាមរយៈ ការផ្លាស់ប្ដូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំងជនបទ ទៅជាទីតាំង ប្រជុំជន វិញនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជំជាតិនួយសង្គមជាសេនាធិការ ប្រតិបត្តិ សហការជាមួយក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អជ្ញាធរមូលដ្ឋាន និងធនាគារវីង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ដែលបានមកផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គិតត្រឹមម៉ោង ១៧:០០ល្ងាច តាមអត្រាគណនាទីជនបទនោះ សូមអញ្ជើញទៅបើកសាច់ប្រាក់ បន្ថែមតាមអត្រាថ្មីកំណត់គឺ ទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃ៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:០០រសៀល នៅតាមគ្រប់បញ្ឈរវឹងនៅទូទាំងប្រទេស ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា . សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋបាលខេត្ត បណ្ដាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ឱ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ដែលបានមកផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គិតត្រឹមម៉ោង ១៧:០០ល្ងាច មេត្តាជ្រាប និងសហការអនុវត្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកប្រជាជនណាម្នាក់ចោល ហើយមិនមានការយកចិត្តទុកដាក់នោះឡើយ។

ករណីមានបញ្ហាក្នុងការបើកសាច់ប្រាក់ សូមទំនាក់ទំនងលេខទូរសព្ទ ក្រុមការងារទាន់ហេតុការណ៍ មូលនិធិជាតិជំនួយសង្គម ០៩២/០១៥ ២១៩ ៨៨៨ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print