ចិនបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើសង្គ្រាមជាមួយអាមេរិក

ចែករំលែក៖

អ្នកឯកទេសជាច្រើនបង្ហាញក្តីព្រួយ បារម្ភពីការប៉ះទង្គិចគ្នារវាងអាមេរិកនឹងចិននៅដែនសមុទ្រចិនភាគខាងត្បូងអាចបង្កទៅជាសង្គ្រាមទ្រង់ទ្រាយធំកើតឡើង។

រដ្ឋលេខាធិការក្រសួងការបរទេសចិន កាលពីថ្ងៃទី១៩ ខែឧសភា បានបញ្ជាក់ថា ចិនបានត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយអាមេរិក ដូច្នេះអាមេរិកមិនត្រូវឌឺដងចិននៅដែនសមុទ្រចិនភាគខាងត្បូងនោះ ទៀតឡើយ។

មន្ត្រីខាងលើបានបញ្ជាក់ទៀតថា ជនជាតិចិនមិនចង់ឲ្យមានសង្គ្រាមនោះទេ ដូច្នេះយើងចង់ឲ្យអាមេរិក មិនត្រូវមាន សកម្មភាពអ្វីនៅសមុទ្រចិនភាគខាងត្បូងឡើយ។ ​ចិនបានប្រកាសពីដែនអធិប តេយ្យភា​ពនៅដែនសមុទ្រចិនភាគខាង ត្បូងបំពាន​ទៅលើប្រទេសជាច្រើននៅក្នុងតំបន់ទាំងនោះហើយបានធ្វើឲ្យអាមេរិក បានចូលរួមជាមួយប្រទេសដែលមានវិវាទជាមួយចិនដើម្បីការពារប្រទេសទាំងនោះ។
ភាពតានតឹងរវាងអាមេរិកនឹងចិនកាន់តែកើនឡើងខ្ពស់ក្រោយពេលប្រទេស ទាំង២បានចោទប្រកាន់គ្នាទៅវិញទៅមកពីការជ្រៀតជ្រែកបំផ្លាញផលប្រយោជន៍ របស់គ្នាទៅវិញទៅមក។

ស្ថានការណ៍រវាងអាមេរិកនឹងចិនកាន់តែតានតឹងជាងមុនថែមទៀត ក្រោយពេល យន្តហោះចម្បាំងចិន២គ្រឿងបានហោះស្ទាក់យន្តហោះឈ្លបយកការណ៍នៅដែន សមុទ្រចិនខាងត្បូងដែលអាមេរិកអះអាងថា ជាដែនសមុទ្រអន្តរជាតិ។ នេះបើតាមការ អះអាងរបស់ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅដោយ បានបញ្ជាក់ថា សកម្មភាពហោះស្ទាក់នេះធ្វើឡើងប្រកបដោយគ្រោះថ្នាក់។

ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ ថា ហេតុការណ៍បានកើតមានឡើងនៅ ថ្ងៃអង្គារ ទី១៧ ខែឧសភា កន្លងទៅ នៅ ក្នុងដែនអាកាសពីលើសមុទ្រចិនខាងត្បូង។ យន្តហោះរបស់អាមេរិកគឺជាប្រភេទយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររបស់ កងទ័ពជើងទឹក។ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានលើកឡើងថា ការហោះស្ទាក់យន្តហោះឈ្លបយកការណ៍នេះ បានធ្វើឡើងដោយមិនត្រឹមត្រូវទៅតាមគោលការណ៍សុវត្ថិភាព ក៏ប៉ុន្តែមិនបាន បញ្ជាក់លម្អិតអំពីសកម្មភាពនេះធ្វើឡើង ក្នុងរូបភាពបែបណានោះទេ ដោយគ្រាន់តែ បានលើកឡើងថា អាមេរិកកំពុងតែទាក់ ទងទៅចិនទាំងតាមផ្លូវទូត និងតាមមន្រ្តី យោធាដើម្បីដោះស្រាយបញ្ហានេះឲ្យជ្រះស្រឡះ។

ចំណែកក្រសួងការពារជាតិចិនបាន ឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានទទួល របាយការណ៍ស្តីពីហេតុការណ៍ដែលអាមេរិកលើកឡើងនេះហើយថា ហេតុការណ៍នេះបានកើតឡើងដោយសារតែអាមេរិក បញ្ជូនយន្តហោះឈ្លបយកការណ៍ចូល មកជិតចិនខ្លាំងពេក។

គួរបញ្ជាក់ថា ស្របពេលដែលសភាពការណ៍តានតឹងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងរវាងចិននឹងប្រទេសក្នុងតំបន់អាស៊ានកំពុងតែកើនឡើងខ្លាំង ភាពតានតឹង រវាងចិននឹងអាមេរិកក៏កំពុងតែកើតមាន ខ្លាំងដែរ ជាពិសេសចាប់តាំងពីចិនសាង សង់កោះសិប្បនិមិត្ត និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ជាប់ជម្លោះ។ ចំណែកឯអាមេរិកបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ឲ្យចូលទៅល្បាតនៅក្បែរកោះទាំងអស់ជាច្រើនលើកច្រើនសា៕

135051108_14538994104211n

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print