ក្រសួង​ធនធាន​ទឹក​៖​ កម្ពុជា​ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​៖​ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។លើកលែងតែ ប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្តមេគង្គ។

លក្ខណៈបែប នេះនឹងធ្វើ ៖

១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C។
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។

– បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមាន ភ្លៀងនៅក្នុងកម្រិត តិច។ ដោយឡែករាជធានី និង បណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី២១-២៣°C។
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
-អាចមានភ្លៀងនៅក្នុងកម្រិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។

៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C ។
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។

...

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print