បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈត្រូវបានរថយន្តកិនពីក្រោយពេលកំពុងបើកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្ត ដឹកទំនិញមួយគ្រឿងកិនចំដងខ្លួននិងបែកក្បាលទាំងមួកស្លាប់នៅនឹងកន្លែង ខណះពេលដែលជិះម៉ូតូមួយគ្រឿង ទាក់ដៃចង្កូតជាមួយរ៉ឺម៉ក់ម៉ូតូដឹកទឹកសុទ្ធដួលលើដងផ្លូវ។​

ហេតុការណ៍​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី១១ខែ តុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ លេខ ៥៩៨ ក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 សព​បុរស​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់​ថា​ ឈ្មោះ​  ប៊ុន​  អាយុ២៤ឆ្នាំ​  មុខរបរ​ជាង​ជួសជុល​រថយន្ត​ នៅ​ការ៉ាស​ជួសជុល​រថយន្ត​ នៅតាម​បណ្ដោយ​ផ្លូវ​១៨០០​  សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ឫស្សីកែវ​ ។  សព​បុរស​រង​គ្រោះ​ ជិះ ម៉ូតូម៉ាក Z00MER​ X  ពណ៌ខ្មៅ លាយស  ពាក់ស្លាកលេខ ភ្នំពេញ១GQ៩១១៨ ។ 

  តាមសាក្សីដែរ​ឃេីញ​ហេតុការណ៍​ផ្ទាល់​ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះ​ ខាងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង ។  ខណៈ​ធ្វើដំណើរមកដល់កន្លែងកកើតហេតុ ក៍បានគេចរ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធមួយគ្រឿងដែលជិះបញ្ច្រាស់មិនផុតក៍បានទាក់ដៃចង្កូតដួលផ្កាប់​  នៅកណ្តាលផ្លូវ​ភ្លាមៗ​ ក៏​ត្រូវ​រថយន្ត​ដឹកទំនិញ មួយគ្រឿងដែរមិនចាំ​ម៉ាក​ ដែរ​ធ្វើដំណើរស្របទិសគ្នា ពីក្រោយ​ មកកិនចំទ្រូងនិងក្បាល បណ្តាលអោយ បែក​ក្បាល​ ស្លាប់ភ្លាមៗនៅកន្លែង ។​ បន្ទាប់ពីគ្រោះថ្នាក់ រថយន្ត ដែលកិន ព្រមទាំងរ៉ឺម៉កម៉ូតូ ក៍បានរត់គេចខ្លួនទៅបាត់​ស្រមោល​ បន្សល់ទុកតែ ជនរងគ្រោះ ដេកស្លាប់នៅលើដងផ្លូវ៕

...

ក្រោយ​កេីត​ហេតុ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់​ញាតិ​ ចាត់ចែង​ដឹក​សព​យក​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ​  ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។   ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ វាស់​វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ​ខណ្ឌ​កែវ​ រងចាំ​សាច់ញាតិ​មក​ទទួល​នៅ​ពេលក្រោយ​ ៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print