ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្ត ដឹកទំនិញមួយគ្រឿងកិនចំដងខ្លួននិងបែកក្បាលទាំងមួកស្លាប់នៅនឹងកន្លែង ខណះពេលដែលជិះម៉ូតូមួយគ្រឿង ទាក់ដៃចង្កូតជាមួយរ៉ឺម៉ក់ម៉ូតូដឹកទឹកសុទ្ធដួលលើដងផ្លូវ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី១១ខែ តុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ លេខ ៥៩៨ ក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ប៊ុន អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត នៅការ៉ាសជួសជុលរថយន្ត នៅតាមបណ្ដោយផ្លូវ១៨០០ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ សពបុរសរងគ្រោះ ជិះ ម៉ូតូម៉ាក Z00MER X ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ១GQ៩១១៨ ។
តាមសាក្សីដែរឃេីញហេតុការណ៍ផ្ទាល់ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះ ខាងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈធ្វើដំណើរមកដល់កន្លែងកកើតហេតុ ក៍បានគេចរ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធមួយគ្រឿងដែលជិះបញ្ច្រាស់មិនផុតក៍បានទាក់ដៃចង្កូតដួលផ្កាប់ នៅកណ្តាលផ្លូវភ្លាមៗ ក៏ត្រូវរថយន្តដឹកទំនិញ មួយគ្រឿងដែរមិនចាំម៉ាក ដែរធ្វើដំណើរស្របទិសគ្នា ពីក្រោយ មកកិនចំទ្រូងនិងក្បាល បណ្តាលអោយ បែកក្បាល ស្លាប់ភ្លាមៗនៅកន្លែង ។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្ត ដែលកិន ព្រមទាំងរ៉ឺម៉កម៉ូតូ ក៍បានរត់គេចខ្លួនទៅបាត់ស្រមោល បន្សល់ទុកតែ ជនរងគ្រោះ ដេកស្លាប់នៅលើដងផ្លូវ៕
ក្រោយកេីតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិ ចាត់ចែងដឹកសពយកទៅស្រុកកំណើតនៅខេត្តកំពង់ធំ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន វាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌកែវ រងចាំសាច់ញាតិមកទទួលនៅពេលក្រោយ ៕ដោយ រ៉ារ៉ា