ស្រូវលិចទឹកទន្លេខូចទំហំជាង៧០០ហិកតា ក្នុងឃុំចំនួន៦របស់ស្រុកស្ទឹងត្រង់

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២នេះ បានដឹកនាំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យដំណាំ ស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកទន្លេ ប្រមាណជាជាង៧០០ហិចតា ក្នុងឃុំចំនួន៦ ស្រុកស្ទឹងត្រង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរងការយាយីដោយទឹកជំនន់។

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹកទន្លេមេគង្គ បណ្ដាលឱ្យប៉ះពាល់ខូចខាតដំណាំស្រូវ មាន ៦ឃុំនៅក្នុងស្រុកស្ទឹងត្រង់ក្នុងនោះមាន៖

*ទី១៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា
*ទី២៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា
*ទី៣៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា
*ទី៤៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិចតា
*ទី៥៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិចតា
*ទី៦៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិចតា។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងការខូចខាតដំណាំស្រូវដោយជំនន់ទឹកទន្លេមេគង្គនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ ដែលត្រូវស្ដារឡើងវិញ។

ទាក់ទងទៅនឹងដំណោះស្រាយ ជូនប្រជាពលរដ្ឋខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានចុះពិនិត្យ និងបូកសរុបរបាយការណ៍ខូចខាតរួចហើយ និងធ្វើការរាយការណ៍ ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីបានពូជស្រូវយកទៅចែកជូនពួកគាត់ជាបន្ទាន់ ក្នុងពេលឆាប់ៗនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print