លោក ហ៊ុយ វណ្ណៈ : សម្តេចតេជោ ហ៊ុន សែន ចង់បាន ពីការដេញត្បក សម រង្ស៊ី តាមផ្លូវតុលាការដល់ផ្ទះនៅទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ : តុលាការបារាំងសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី»។ សេចក្តីសម្រេចនេះគឺអ្វីដែល សម្តេចតេជោ ហ៊ុន សែន ចង់បាន ពីការដេញត្បក សម រង្ស៊ី តាមផ្លូវតុលាការដល់ផ្ទះនៅទីក្រុងប៉ារីស។ នេះជាលើកឡើងដោយ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុយ វណ្ណៈ លើកហេតុផលយ៉ាងដូច្នេះ , ការសម្រេចនេះ ក៏មានអត្ថន័យបញ្ជាក់ថា៖
១/. តុលាការផ្តល់យុត្តិធម៌ជូន សម្តេចតេជោ ហ៊ុន សែន
២/. ជាសក្ខីភាពបញ្ជាក់ពីភាពស្អាតស្អំជូន សម្តេច ជាថ្នាក់ដឹកនាំប្រទេសដែលមានភាពអង់អាច និងទទួលខុសត្រូវ គឺជាមាសសុទ្ធ មិនខ្លាចប្រឈមចំពោះការបរិហារកេរ្តិ៍មួលបង្កាច់ដ៏អគិត។
លោក ហ៊ុ៊យ វណ្ណៈ បានបន្តថា, • សម រង្ស៊ី ជាបុគ្គលពោរពេញដោយការស្អប់ គំនុំ និងកំហឹង ធ្វើនយោបាយមិនថ្លៃថ្នូរ គ្មានការទទួលខុសត្រូវ និងគ្មានស្នាដៃ តែងតែជ្រើសយកវិធីប្រមាថ សម្តេចតេជោ ហ៊ុន សែន ជិត៣០ឆ្នាំមកហើយ ជាការតោងកន្ទុយដើម្បីភ្ជាប់ជីវិតនយោបាយគ្មានតម្លៃរបស់ខ្លួន។ ប៉ុន្តែ លទ្ធផលនៃបាបកម្មនេះគឺ សម រង្ស៊ី ជាទណ្ឌិតរត់ចោលស្រុកអស់១ជីវិត។
• សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសប្រកបដោយព្រហ្មវិហារធម៌ សាងស្នាដៃជូនជាតិដ៏ច្រើនអនេក គឺនៅតែជាថ្នាក់ដឹកនាំដែលទទួលបានការគោរព ស្រឡាញ់ និងគាំទ្រពីប្រជាជន ជាពិសេសគុណបំណាច់ និងស្នាដៃមិនមានគូប្រៀបនិងមិនអាចកាត់ថ្លៃមិនបាន គឺជា «ស្ថាបនិកសន្តិភាពកម្ពុជា»៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print