នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី៣។

ពិធីចែកជូនអាវរងាធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអង្គភាពត្រូវទទួលរួមមាន៖ បណ្តាកងឯកភាព សាលាចំណុះយោធភូមិភាគ, កងពលតូចលេខ៣១, តំបន់ប្រតិបត្តិការសឹករងចំណុះយោធភូមិភាគទី៣, កងរាជអាវុធហត្ថខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងវរសេនាតូចនគរបាលព្រំដែនមួយចំនួនទៀត ដែលឈរជើងក្នុងភូមិសាស្ត្រយោធភូមិភាគទី៣។

ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា​តិ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាអង្គភាពឈរជើងនៅទិសយោធភូមិភាគទី៣ ដែលបានខិតខំកសាងពង្រឹងអង្គភាពរបស់ខ្លួន និងបណ្តាភារកិច្ចយុទ្ធសាស្ត្រជាច្រើនទៀត សំដៅការពារសុខសន្តិភាព ការពាររាជរដ្ឋាភិបាល និងការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីដំណាក់កាលនៃការឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍របស់កម្ពុជា និងគុណតម្លៃសន្តិភាព រកបានដោយលំបាក ក្រោមការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់ឱកាសដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

...

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងបានផ្តាំផ្ញើឲ្យបន្តថែរក្សារាល់សមិទ្ធផលដែលកំពុងកើតមានសព្វថ្ងៃ៕ ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print