Alexander-Arnold និង Joel Matip អវត្តមានពីការប្រកួតរបស់ Liverpool រហូតដល់៣សប្តាហ៍

ចែករំលែក៖

ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold និងកីឡាករ Joel Matip ត្រូវបានគេរំពឹងថា នឹងអវត្តមានរហូតដល់៣សប្តាហ៍ដោយសាររបួស។

ខ្សែការពារស្តាំរបស់អង់គ្លេសទាំង២គឺ Alexander-Arnold បានរងរបួសកជើង និងខ្សែការពារកណ្តាល Matip មានបញ្ហាកំភួនជើង បានចូលលេងកាលពីប៉ះក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ចំណែកខ្សែបម្រើស្លាប Luis Diaz ក៏ត្រូវបានគេដឹងថាអាចនឹងមិនបានបង្ហាញខ្លួនដែរដោយសាររបួសជង្គង់ដែលបានចូលលេងទល់នឹង Arsenal រហូតដល់ខែធ្នូនៅពេលដែល Liverpool បានចាញ់ ក្រោមថ្វីជើង Arsenal នៅកីឡដ្ឋាន Emirates

លទ្ធផលនេះបានធ្វើឱ្យហង្សក្រហមស្ថិតក្នុងចំណាត់ថ្នាក់ទី១០ដោយមាន១០ពិន្ទុ និងចាញ់ក្រុមកំពូលតារាង Arsenal ១៤ពិន្ទុបន្ទាប់ពីឈ្នះតែ២ប៉ុណ្ណោះក្នុងចំណោមការប្រកួតបើកឆាក Premier League ៨លើករបស់ពួកគេ។

ក្រុមរបស់លោក Jurgen Klopp មានការប្រកួតចំនួន៦ដែលបានគ្រោងទុកនៅចន្លោះពេលនេះដល់ចុងខែតុលា រួមទាំងការប្រកួតក្នុងផ្ទះជាមួយក្រុមជើងឯក Manchester City នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។

ក្រុមនេះក៏គ្មានខ្សែបម្រើ Arthur Melo, Alex Oxlade-Chamberlain និង Naby Keita ដោយរបួសភ្លៅរួចទៅហើយ ខណៈខ្សែការពារ Andrew Robertson មានបញ្ហាជង្គង់។ ចំណែក Curtis Jones បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីមានបញ្ហាកំភួនជើង ហើយអាចត្រលប់មកវិញជាមួយ Rangers ក្នុង Champions League នៅរាត្រីថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Rangers ក្នុងវគ្គជម្រុះ Champions League នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ក្នុងការប្រកួតនៅពូល A បច្ចុប្បន្ន Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូលមាន៦ពិន្ទុស្មើពិន្ទុជាមួយក្រុមលេខ១ Napoli ដែលមាន៦ពិន្ទុដែរ ហើយនឹងត្រូវប៉ះក្រុម Ajax នៅថ្ងៃជាមួយគ្នាដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print