ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ។
របាយការណ៍ដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានសហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១១ ខែតុលាខែតុលាម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅចំណុចក្នុងមជ្ឈមណ្ឌលសន្និបាទ OCCI ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ។ ជនរងគ្រោះ ឈ្មោះ ទូច សុខន ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងជោ ឃុំក្រាមម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះលី ដា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារៈដកហូត៖ ទូរស័ព្ទម៉ាកIphone7plus ពណ៌ក្រហម។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ៖សហការី