មន្រ្តីអង្កការ«វាយអេត»បង្រ្កាបរទេះក្របីដឹកឈើសន្លឹកធំៗយកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រាយការណ៍នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា ខណៈនេះគេឃើញមន្រ្តីអង្កការ(វាយអេត)បានបង្រ្កាបរទេះក្របីចំនួន៧រទេះ ដែលកំពុងដឹកជញ្ជូនឈើសន្លឹកមុខកាត់ធំៗ ដើម្បីនាយកទៅបន្តនីតិវិធី ។

ប្រភពព័ត៌មានរាយការណ៍បន្ថែមទៀតថា មន្ត្រីអង្កការហៅកាត់(វាយអេត)បង្រ្កាបរទេះក្របីដឹកឈើខាងលើ ត្រង់ចំណុចអ្នកស្នាប់ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែដោយស្ថានភាពផ្លូវលំបាកពេក ទើបដឹកជញ្ជូនវត្ថុតាងទាំងនេះទៅរក្សាទុករងចាំបន្តនីតិវិធី នៅទីស្នាក់ភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ការបង្រ្កាបរទេះក្របីដឹកឈើនេះចំនួន៧រទេះ មានឈើសន្លឹកប្រភេទ(រាជកុល)មុខកាត់ធំៗចាប់ពី១.១០ម៉ែត្រកម្រាស់០.២០ម៉ែត្រ(មូល)ចំនួន៤សន្លឹក និងមុខកាត់១.១០ម៉ែត្រទៅ១.២០ម៉ែត្រ កម្រាស់០.២០ម៉ែត្រ ប្រវែង៣.០០ម៉ែត្រចំនួន៦សន្លឹក ។

...

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីមន្ត្រីអង្កការ(វាយអេត)បង្រ្កាបរទេះក្របីដឹកឈើខាងលើ សត្វពាហនៈ(ក្របី)បានប្រគល់ជូនម្ចាស់វិញ ចំណែករទេះ និងឈើដែលជាវត្ថុតាងនាំយកទៅរក្សាទុក រងចាំបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print