អគ្គិសនីកម្ពុជា​ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​ពុធ ២រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ត្រូវ​និង​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។

អគ្គិសនីកម្ពុជា​ បានគូសបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ប៉ុន្តែ​ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

សូមជម្រាបជូនថា​ អគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែតុលានេះដែរ​ ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ៥(GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ក្រាំងធ្នង់ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (២) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

...

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print