កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងផ្សារ ចំនួន ៥៨នាក់​ចូលរួមវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋមមូលដ្ឋាន ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ នៅរដ្ឋបាលខណ្ឌ៧មករា​ នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២នេះ សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណេីរការអស់រយៈពេលពេញ ១ថ្ងៃ​ ជូនដល់បងប្អូនកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និង ផ្សារ ចំនួន ៥៨ នាក់ ក្រោមការដឹកនាំ​ លោក​ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា  និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ។

 នាឱកាសនោះ​  លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំង សូមចូលរួមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​

  លោកអភិបាលរងខណ្ឌ៧មករារូបនេះ សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ អស់លោក លោកស្រី ជាសិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ​ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត​ ឬក៍អាចដើរតួនាទីជាគ្រូពេទ្យក្នុងការជួយសង្គ្រោះបឋមជូនប្រជាជនដែរកើតហេតុចំពោះមុខយើងបាន ។

  លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ​ សិក្ខាកាមទទួលបាននិទ្ទេសល្អ​ ៧០ ភាគរយ​ និង មធ្យម​ ៣០ ភាគរយ​ ក្រោយសិក្ខាកាមធ្វើការបញ្ចប់វគ្គរយះពេល១ថ្ងៃរួចមក គឺបានទទួលវិញ្ញាប័នប័ត្រគ្រប់ៗគ្នា ៥៨នាក់ផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print