កម្លាំងប៉ូលិសឥណ្ឌូនេស៊ី លុតជង្គង់ សុំទោសពលរដ្ឋពីករណីស្លាប់ពលរដ្ឋ១៣១នាក់នៅក្នុងពហុកីឡដ្ឋាន

ចែករំលែក៖

កម្លាំងប៉ូលិសនៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីបានលុតជង្គង់សុំទោសប្រជាពលរដ្ឋក្រោយសោកនាដកម្មបណ្តាលឱ្យមនុស្ស១៣១នាក់ស្លាប់នៅពហុកីឡដ្ឋានជាតិ Kanjuruhan ។

នៅលើបណ្តាញសង្គមTwitter ស្នងការប៉ូលិសទីក្រុង Malang បានផ្សព្វផ្សាយរូបភាពពីកម្លាំងប៉ូលិសលុតជង្គង់សុំទោសប្រជាពលរដ្ឋដោយបានឱនក្បាលដល់ដី។
រូបភាពបង្ហោះនៅលើបណ្តាញសង្គមបានសរសេរថា «យើងខ្ញុំសុំ
អភ័យទោសសម្រាប់សោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃទី១ខែតុលា ។ យើងខ្ញុំសុំអភ័យទោសពីក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាក្រុម Aremania Aremanita ដែលជាក្រុមគាំទ្រក្លិប Arema។ សូមទទួលយកនូវការបន់ស្រន់របស់យើងខ្ញុំ»។
ក្នុងថ្ងៃប្រកួតបាល់ទាត់ដែលបង្កឱ្យមានសោកនាដកម្មនោះ មានពលរដ្ឋទិញសំបុត្រចូលទស្សនាដល់ទៅ៤២ពាន់នាក់ ខណៈដែលពហុកីឡដ្ឋានមានកៅអីអង្គុយទស្សនាតែ៣៨ពាន់នាក់ប៉ុណ្ណោះ ។ នៅពេលនេះដែររដ្ឋាភិបាលក៏បានបើកការស្រាវជ្រាវពីករណីខាងលើ ។ ជាមួយគ្នានេះដែរ ប្រធានាធិបតី ចូកូ វីដូដូ បានស្នើឱ្យត្រួតពិនិត្យទៅលើពហុកីឡដ្ឋានទាំងអស់នៅក្នុងប្រទេស៕ ដោយធីរីណា

...

រូប​ថត​ :​ zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print