កសិករខេត្តស្ទឹងត្រែងបណ្ដុះផ្សិតចំបើងដើម្បីផលិតបន្លែសរីរាង្គឲ្យបានច្រើនតម្រូវទីផ្សារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ កសិករនៅភូមិឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង អនុវត្តគម្រោងសាកវប្បកម្មកម្ពុជាបណ្តុះផ្សិតចំបើងបន្លែសេរីរាង្គទទួលបានទិន្នផលខ្ពស់ តម្រូវទីផ្សារបញ្ចាទិញច្រើន អាចរកចំណូលបានជាងដាំបន្លែផ្សេងៗទៀត។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានជំរុញឲ្យកសិករដែលផ្ទៃដីនិងមានលទ្ធភាពសូមឲ្យបង្កើតផលរបរ ចិញ្ចឹមសត្វ១ ចិញ្ចឹមត្រី ដំាបន្លែ បណ្តុះផ្សិត ដើម្បីកែប្រែជីវភាពរស់នៅឲ្យបានធូរធារ។

លោកបន្តថា មុខរបរទាំងនេះមិនទាមទារឲ្យមានផ្ទៃដីធំដំទេ សំខាន់ឈរលើកត្តាច្នៃប្រឌិត ប្រឹងប្រែងព្យាយាមនិងខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសឥឡូវដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលគ្រប់ភូមិគ្រប់ឃុំតែងតែមានមន្ត្រីកសិកម្មទទួលបន្ទុក។ យើងអាចទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានពីមន្ត្រីបច្ចេក ទេសចំពោះខ្ញុំ ខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែង ហើយខ្ញុំនឹងសំណូមពរ ហើយពាំនាំនូវស្នាដៃនេះទៅចែកជូនជូន ដល់កសិករផ្សេងៗទៀត។

លោកឈឹម សិទ្ធ កសិករមានមុខបណ្តុះផ្សិតចំបើង នៅភូមិឃុំកំភុន ស្រុកសេសាន បានទទួលស្គាល់ថាភាពឧស្សាហ៍ព្យាយាមពិតជាទទួលបានជោគជ័យ ហើយបច្ចុប្បន្ន លោកកំពុងពង្រីករោងបណ្តុះផ្សិតចំបើងបន្ថែមទៀត ដើម្បីផលិតឲ្យបានច្រើន សម្រាប់នាំចេញទៅលក់នៅទីផ្សារ បានប្រកួតប្រជែងជាមួយបន្លែនាំចូលពីតំបន់ផ្សេងៗផង។

លោកបន្កថា បច្ចេកទេសបណ្តុះផ្សិតចំបើងលោកអាចបង្ហាត់បង្ហាញដល់កសិករផ្សេងៗទៀតបានប្រសិនពួកគាត់ចង់ចេះ និងមកសិក្សានៅទីតាំងផ្ទាល់ដែលកំពុងអនុវត្តជាក់ស្តែងនេះ។ ពីដំបូងយើងផ្អាប់ចំបើង ក្នុងរយៈពេលចាប់ពី ៥ ថ្ងៃទៅដល់ ១០ ថ្ងៃ បន្ទាប់មកយើង យកវាមក មូរ ដាក់ក្នុងរោង ហើយយើងមានជីកំប៉ុស ជាអាហាររបស់វា ដូចជាសំដីស្រូវ ចំបើង សំបកផ្លែសណ្ដែកសៀង មានកន្ទក់ ចុងអង្ករ យើងលាយបញ្ចូលគ្នាហើយយើងយកទៅផ្អាប់ រយៈពេលមួយយប់មួយថ្ងៃ ទៅដាក់លើចំបើង។ ហើយបានយើងយកវាទៅចំហុយក្នុងរយៈពេល ៥ម៉ោង ហើយទុកវាឲ្យត្រជាក់ បានមួយយប់មួយថ្ងៃទើបយើងដាក់មេផ្សិតចំបើងនឹងចូល។

លោកកែវ ជឿន កសិករដាំដំណាំបន្លែ នៅភូមិកាតតូត បានបញ្ចាក់ថា បច្ចុប្បន្នកសិករបាននាំគ្នាដំាបន្លែច្រើនគ្នានិងខ្លះទៀតបានផ្លាស់ប្តូរទំលាប់ការដាំដុះ គ្រាន់តែកសិករមួយចំនួនពុំទាន់បានសិក្សាបច្ចេកទេសច្បាស់លាស់ និងខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នាំយកបច្ចេកទេសថ្មីនេះទៅអនុវត្តនៅឡើយទេ។

លោកបន្ថែមថា ការដាំបន្លែជាកត្តាចំបងក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃនិងបានកាត់បន្ថយការទៅដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ការពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឲ្យ ជួបហានីភ័យផ្សេងៗនៅក្នុងរដូវបិទនេសាទ។

...

សូមបញ្ជាក់ថា ការផលិតបន្លែ សេរីរាង្គកសិករខេត្តស្ទឹងត្រែងផលិតបានលើផ្ទៃដីមានប្រមាណតែជិត ៦០០ហិកតាតែប៉ុណ្ណោះ បើគិតជាភាគរយបានតែជាង ១២%ក្នុងផែនការឆ្នាំ៤.៩២០ហិកតា ដោយសារតែផ្ទៃដីមួយចំនួនកសិករបានបង្វែរពីដាំបន្លែទៅដាំដំណាំរួមផ្សំដូចជាឪឡឹក,ត្រសក់ស្រូវ,ពោត, ដំឡូងជ្វា , សណ្តែកបាយ,និងល្ងជាដើម ដែលធ្វើឲ្យការផលិតបន្លែមានបរិមាណថយចុះនៅក្នុងត្រីមាសទី៣ក្នុងឆ្នាំនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print