ខេត្តស្វាយរៀង : យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមអនុញ្ញាតគោរពសម្តែងនូវការគាំទ្រនិងអបអរសាទរដោយសេចក្តីរំភើបរីករាយអស់ពីដួងចិត្តចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលតុលាការប្រទេសបារំាង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ និងរកឃើញថាការពិតថា សម វង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ ចំពោះ សម្តេចតេជោ។
សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង គឺជាការផ្តល់យុត្តិធម៌ ភាពស្អាតស្អំ និងមហាកិត្តិយសជូនចំពោះសម្តេចតេជោ សមស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ ដែលចង់បាននូវយុត្តិធម៌និងភាពស្អាតស្អំ និងទាត់ចោលការថ្លែងមួលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះទណ្ឌិត សម រង្ស៊ី វិញ ត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួន គឺជាការចោទប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្តិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមលើកហត្ថាប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ : សិលា