កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំ ១៧០គ្រាប់ទៅកាន់តំបន់សមុទ្រ

ចែករំលែក៖

តាមការលើកឡើងរបស់គណៈទីបញ្ជាការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅកាន់ដែនសមុទ្រ។ បន្ទាប់មកក៏បានបញ្ជូនយន្តហោះចម្បាំង១០គ្រឿងហោះហើរគំរាមកំហែងនៅតំបន់ព្រំដែនកូរ៉េទាំងពីរ។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី ១៤ខែតុលាថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ១៧០គ្រាប់ចូលទៅកាន់តំបន់ព្រំដែនសមុទ្រដែលបានកំណត់នៅឆ្នាំ២០១៨ ។ នោះជាសកម្មភាពឌឺដងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង។
កូរ៉េខាងជើង នៅថ្ងៃទី១៤ខែតុលានេះដែរបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន។ បើតាមយោធាកូរ៉េខាងត្បូងបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១និង៤៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពីតំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ត្រូវបានធ្វើតេស្ដដោយរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២២នេះ។
បន្ថែមពីលើនេះ យន្ដហោះចម្បាំងកូរ៉េខាងត្បូងក៏បានហោះប្រដេញយន្ដហោះចម្បាំងកូរ៉េខាងជើងប្រហែលជា១០គ្រឿងផងដែរ ដែលបានហោះមកក្បែរតំបន់ព្រំដែនដែលខណ្ឌចែករវាងប្រទេសទាំង២ ហើយកូរ៉េខាងជើងថែមទាំងបានបាញ់កាំភ្លើងធំជាង ១៧០គ្រាប់ទៀតផង នៅតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។
ការធ្វើតេស្ដមីស៊ីល និងសកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើងចំពេលកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មឯកតោភាគីជាលើកដំបូងប្រឆាំងនឹងមន្ត្រីកូរ៉េខាងជើងចំនួន១៥រូបនិងស្ថាប័នចំនួន១៦ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍មីស៊ីលក្នុងរយៈពេលជាង៥ឆ្នាំមកនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print